ប្រមុខ​អង្គការសហប្រជាជាតិ​ប្ដេជ្ញា​ជួយ​គាំទ្រ​ប្រជាពលរដ្ឋ​អ៊ុយ​ក្រែ​ន និង​បញ្ចប់​សង្គ្រាម​រុស្ស៊ី

2022/04/29 05:30:35 pm        1.8 K

​អ៊ុយក្រែន៖ ប្រមុខ​អង្គការសហប្រជាជាតិ​លោក Antonio Guterres បាន​ប្ដេជ្ញា​ថា អង្គការ​ពិភពលោក​មួយ​នេះ​នឹង​មិន​បោះបង់ចោល​គោលបំណង ​បញ្ចប់​សង្គ្រាម​របស់​រុស្ស៊ី​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​ឡើយ និង​បង្កើន​ការ​គាំទ្រ​ដល់​ប្រជាជន​អ៊ុយ​ក្រែ​ន អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​ក្នុង​ទីក្រុង Kyiv កាលពី​ថ្ងៃ​ព្រហស្បតិ៍​។

​អំឡុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា​ជាមួយ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy លោក Guterres បាន​ថ្លែង​ថា ​សង្គ្រាម​ត្រូវតែ​បញ្ចប់ ហើយ​សន្តិភាព​ត្រូវតែ​ត្រូវ​បាន​បង្កើត​ឡើងស្រប​តាម​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​ច្បាប់​អន្តរជាតិ។ មេដឹកនាំ​ទាំង​២ បាន​ជួប​ពិភាក្សា​គ្នា​រយៈ​ពេល​ជាង ៩០​នាទី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ការិយាល័យ​របស់​លោក Zelenskyy នៅ​ក្នុង​ទីក្រុង Kyiv។ ប្រមុខ​អង្គការសហប្រជាជាតិ​បាន​និយាយ​ថា លោក​នៅ​ទី​នេះ​ដើម្បី​ផ្ដោត​លើ​មធ្យោបាយ​ដែល​អង្គការ​សហ​ប្រជា​ជាតិ ​អាច​ពង្រីក​ការ​គាំទ្រ​ដល់​ប្រជាជន​អ៊ុយ​ក្រែ​ន ដោយ​ការ​ជួយ​សង្គ្រោះ​អាយុជីវិត​កាត់បន្ថយ​ទុក្ខវេទនា និង​ជួយ​ស្វែង​រក​ផ្លូវ​នៃ​សន្តិភាព។

លោក​ចង់​ឲ្យ​ប្រជាជន​អ៊ុយ​ក្រែ​ន​ដឹង​ថា ​ពិភពលោក​បាន​មើល​ឃើញ​បាន​លឺ​សំឡេង​របស់​អ្នក​ទាំង​អស់​គ្នា ហើយ​ពិភពលោក​នេះ​កំពុង​ស្ញប់ស្ញែង​ភាព​អត់ធ្មត់ និង​ដំណោះស្រាយ​របស់​អ្នក​ទាំង​អស់​គ្នា​។ លោក Antonio Guterres បាន​អំពាវនាវ​ឲ្យ​មាន​គណនេយ្យ​ភាព ​បន្ទាប់ពី​ធ្វើដំណើរ​ទៅកាន់​តំបន់​រង​ការ​បំផ្លិច​បំផ្លាញ​នានា​ជិត​រដ្ឋធានី Kyiv ​របស់​អ៊ុយ​ក្រែ​ន ជាទី​ដែល​រុស្ស៊ី​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម

2026/07/23 04:58:15 pm
​មនុស្សយន្ត​ស្រដៀង​​មនុស្ស ចូលរួមការប្រកួតបាល់ទាត់ដំបូងរបស់ចិន សម្រាប់ក្រុមរូបូតសិស្សអនុវិទ្យាល័យ
2026/07/23 04:55:52 pm
​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 11:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 11:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm