ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញជាអធិបតីប្រកាសសមាជិកថ្មី របស់គណបក្សប្រជាជនកម្ពុជាប្រចាំខេត្តត្បូងឃ្មុំចំនួនជាង២ពាន់នាក់

2026/06/28 03:05:52 pm        105

ត្បូងឃ្មុំ៖ គណបក្សប្រជាជនកម្ពុជា ប្រកាសបញ្ចូលសមាជិកថ្មី របស់គណបក្សស្រុកពញាក្រែក ស្រុកអូររាំងឪ និងស្រុកត្បូងឃ្មុំ ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានទី២ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពញាក្រែក ស្រុកអូររាំងឪ និងស្រុកត្បូងឃ្មុំ នាព្រឹកថ្ងៃអាទិត្យ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សស្រុកត្បូងឃ្មុំ ភូមិទួលវិហារ ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ពិធីប្រកាសបញ្ជូលសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា ក្នុងខេត្តត្បូងឃ្មុំ នាពេលនេះ បានប្រព្រឹត្តទៅជាមួយពីធីអបអរសាទរទិវារំព្ញកខួបលើកទី៧៥នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា។

ក្នុងឱកាសនេះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រ និងការចូលរួមដ៏ថ្លៃថ្លារបស់សមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា ដែលជាកម្លាំងចិត្តដ៏សំខាន់សម្រាប់ថ្នាក់ដឹកនាំក្នុងការបន្តបេសកកម្មថែរក្សា សន្តិភាព ស្ថិរភាពនយោបាយ ការពារបូរណភាពទឹកដី និងការអភិវឌ្ឍជាតិមាតុភូមិ។

ឯកឧត្តមបានថ្លែងបន្ថែមថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានគណបក្ស និងការបន្តវេនដឹកនាំដ៏រឹងមាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវគោលនយោបាយជាច្រើន ដើម្បីលើកកម្ពស់ជីវភាពប្រជាជន ការពង្រីកហេដ្ឋារចនាសម្ព័ន្ធ និងការធានាបាននូវការឯកភាពផ្ទៃក្នុងដ៏រឹងមាំ ដឹកនាំការពារសុខសន្តិភាព ការពារអធិបតេយ្យ និងបូរណភាពទឹកដី ធានាពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដើម្បីផលប្រយោជន៍ជាតិ និងធ្វើឱ្យកម្ពុជាបន្តឈានទៅមុខលើមាគ៌ានៃភាពរីកចម្រើនរុងរឿង។

ឯកឧត្តម បានជំរុញយុទ្ធសាស្ត្រ និងដាក់ចេញនូវផែនការសកម្មភាពជាក់ស្តែង ក្នុងនោះក្រុមការងារចុះមូលដ្ឋា ចុះផ្ទាល់តាមខ្នងផ្ទះ ដើម្បីស្តាប់សំណូមពរ និងដោះស្រាយតម្រូវការជាក់ស្តែង របស់ប្រជាពលរដ្ឋ ដើម្បីធានាប្រមូលកម្លាំងគាំទ្រ ឆ្ពោះទៅកាន់ការដណ្តើមជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ខាងមុខផងដែរ។

ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍អំពីការសាកសួរសុខទុក្ខ និងជូនអំណោយដល់សមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ផងដែរ។

សូមបញ្ជាក់ថា សមាជិកគណបក្សប្រជាជនកម្ពុជា ទើបប្រកាសបញ្ចូលថ្មីនៅតាមបណ្តាគណបក្សមូលដ្ឋាននីមួយៗ ចំណុះឱ្យគណៈកម្មាធិការគណបក្សស្រុកចំនួន៣ក្នុងខេត្តត្បូងឃ្មុំ សរុបចំនួន ២៤៧៨រូប ស្រី ១ ២២៩រូប ក្នុងនោះ ១)ស្រុកពញាក្រែក ចំនួន ១១៥៦រូប ស្រី ៥៧២រូប ២)ស្រុកត្បូងឃ្មុំ ចំនួន ៧៥០រូប ស្រី ៣៦០រូប ៣)ស្រុកអូររាំងឳ ចំនួន ៥៧២រូប ស្រី ២៩៧រូប។

អត្ថបទដែលទាក់ទង

សម្ដេចធិបតី អញ្ជើញត្រួតពិនិត្យ និងសួរសុខទុក្ខយោធិនក្នុងអង្គភាពបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម
2026/06/28 04:19:36 pm        1
មូលនិធិគន្ធបុប្ផាកម្ពុជា រៀបចំស្ដង់ទទួលថវិកាបរិច្ចាគ ក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ នៅផ្លូវថ្មើរជើងចតុមុខ
2026/06/28 03:19:18 pm        1
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញជាអធិបតីប្រកាសសមាជិកថ្មី របស់គណបក្សប្រជាជនកម្ពុជាប្រចាំខេត្តត្បូងឃ្មុំចំនួនជាង២ពាន់នាក់
2026/06/28 03:05:52 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចធិបតី អញ្ជើញត្រួតពិនិត្យ និងសួរសុខទុក្ខយោធិនក្នុងអង្គភាពបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម

2026/06/28 04:19:36 pm
​មូលនិធិគន្ធបុប្ផាកម្ពុជា រៀបចំស្ដង់ទទួលថវិកាបរិច្ចាគ ក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ នៅផ្លូវថ្មើរជើងចតុមុខ
2026/06/28 03:19:18 pm
​ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញជាអធិបតីប្រកាសសមាជិកថ្មី របស់គណបក្សប្រជាជនកម្ពុជាប្រចាំខេត្តត្បូងឃ្មុំចំនួនជាង២ពាន់នាក់
2026/06/28 03:05:52 pm
​ជនជាតិចិន១៧០នាក់ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវបានបណ្ដេញចេញពីកម្ពុជា
2026/06/28 02:38:45 pm
​អ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត
2026/06/28 02:06:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/27 10:59:24 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/23 05:36:33 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/28 03:40:14 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/28 05:35:30 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am