មូលនិធិគន្ធបុប្ផាកម្ពុជា រៀបចំស្ដង់ទទួលថវិកាបរិច្ចាគ ក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ នៅផ្លូវថ្មើរជើងចតុមុខ

2026/06/28 10:19:18 pm        166

មូលនិធិគន្ធបុប្ផាកម្ពុជា បានរៀបចំស្ដង់ទទួលថវិកាបរិច្ចាគ ក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ រយៈពេល០២ថ្ងៃ ចាប់ពីល្ងាចថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ទី២៧-២៨ ខែមិថុនា ឆ្នាំ២០២៦ នៅសួនរូបសំណាក់តេជោមាស តេជោយ៉ត មុខវត្តឧណ្ណាលោម រាជធានីភ្នំពេញ។

លោក ឃាន តួក ប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃមនី្ទរពេទ្យគន្ធរបុប្ជាកម្ពុជា ប្រាប់BTV ព័ត៌មាន នាល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦នេះថា រៀបចំស្ដង់ទទួលថវិកាបរិច្ចាគ នៅផ្លូវថ្មើរជើងចតុមុខនេះ គឺដើម្បីគាំទ្រយុទ្ធនាការ“១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦របស់មូលនិធិគន្ធបុប្ជាកម្ពុជា ដែលដឹកនាំដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិតិ្តយសមូលនិធិគន្ធបុប្ជាកម្ពុជា។ ដូច្នេះយើងបានរៀបចំនៅទីតាំងនេះ ដើម្បីកៀរគរថវិកាបរិច្ចាគពីសំណាក់ពុក ម៉ែ បងប្អូនទាំងអស់ ដែលមានទឹកចិត្តសប្បុរសក្នុងការចូលរួមរក្សានិរន្តរភាព នៃកិច្ចដំណើរការរបស់មនី្ទរពេទ្យគន្ធបុប្ជា ទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ដោយមួយថ្ងៃៗ ត្រូវថវិកាប្រមាណ១២ម៉ឺនដុល្លារអាមេរិក ឬក៏៤៥លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ។ ដូច្នេះរាល់ការចូលរួមបរិច្ចាគពីពុក ម៉ែ បងប្អូនប្រជាពលរដ្ឋ ទោះបីតិចកី្ត ច្រើនកី្តសុទ្ធតែមានតម្លៃក្នុងការចូលរួមសង្រ្គោះជីវិត និងកុមាររបស់យើង។

លោក បន្តថា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” របស់យើង គឺបានចាប់ផ្តើមតាំងពីថ្ងៃទី២៨ ខែឧសភា មកម្លេះ បើគិតមកដល់ពេលនេះ គឺថ្ងៃទី២៧ ខែមិថុនា នៅសល់១ថ្ងៃទៀត បាន១ខែ។ ដូច្នេះការរៀបចំនៅទីនេះ ដើម្បីគាំទ្រយុទ្ធនាការនាពេលកន្លងមកៗ ដើម្បីឲ្យចរន្តនៃការបរិច្ចាគនៅតែបន្ត។ គិតត្រឹមថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦នេះ យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” មានអ្នកចូលរួមបរិច្ចាគចំនួនជាង២៨ម៉ឺននាក់ហើយ ជាមួយនិងថវិកាដែលបានបរិច្ចាគ ដោយគិតជាលេខមូល ៦លាន ១០ម៉ឺនដុល្លារអាមេរិក ការចូលរួមរបស់ពុកម៉ែបងប្អូន ពិតជាមានតម្លៃ មិនអាចកាត់ថ្លៃបាន។

ចំណែកពុក ម៉ែ បងប្អូនប្រជាពលរដ្ឋ មកកម្សាន្តនៅផ្លូវថ្មើរជើងចតុមុខ ព្រមទាំងអញ្ជើញទៅកាន់ស្តង់របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមបរិច្ចាគ បានបង្ហាញចំណាប់រួមគ្នាថា មូលនិធិគន្ធបុប្ជា គឺជាកម្មវិធីមួយដែលយើងទាំងអស់គ្នាត្រូវតែចូលរួមបរិច្ចាគថវិកា ដើម្បីជួយដល់កុមារដែលមានជំងឺ ឈឺស្តាត់ ដល់ឪពុកម្តាយមានការខ្វះខាត។ ដូច្នេះបានជាថវិកាហើយ ដើម្បីបានយកទៅទិញឱសថ ដើម្បីយកទៅព្យាបាលកុមារទាំងអស់នោះ ឲ្យមានសុខភាពកុមារល្អឡើងវិញ។

ជាចុងក្រោយលោក ឃាន តួក បានបញ្ជាក់ទៀតថា ទោះបីយុទ្ធនាការឆ្នាំ២០២៦នេះ យើងទទួលបានថវិកា បើប្រៀបធៀបឆ្នាំមុន មានការកើនឡើងបន្តិចកី្ត។ ប៉ុន្តែយើងនៅតែត្រូវការ ការចូលរួមបរិច្ចាគពីសំណាក់អស់លោក លោកស្រី ពុក ម៉ែ បងប្អូន។ ដោយសារតែមនី្ទរពេទ្យគន្ធបុប្ជា មិនមែនដំណើរការតែមួយខែ នៃយុទ្ធការនេះទេ គឺដំណើរការជារៀងរាល់ថ្ងៃ ៣៦៥ថ្ងៃក្នុងមួយឆ្នាំ។ ដូច្នេះការបរិច្ចាគរបស់អស់លោក លោកស្រី ពិតជាមានតម្លៃខ្លាំងណាស់ ទោះបីចប់យុទ្ធនាការនេះក៏ដោយ ក៏មូលនិធិគន្ធបុប្ជាកម្ពុជា នៅតែត្រូវការការចូលរួមបរិច្ចាគពីសំណាក់អស់លោក លោកស្រីផងដែរ៕ អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm