មន្ត្រីជំនាញកិច្ចការព្រំដែន៖ ទោះបីថៃប្រើផែនទីណាក៏ដោយក៏មិនអាចបញ្ជាក់ថា ប្រាសាទខ្នារជារបស់ថៃដែរ

2026/06/29 03:05:08 pm        438

ភ្នំពេញ៖ មន្រ្ដីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា បានបញ្ជាក់ថា ប្រាសាទខ្នារជារបស់កម្ពុជា បើទោះជាថៃយកឯកសារ ឬផែនទីណាទៅសំអាង ក៏ប្រាសាទខ្នារនៅតែស្ថិតក្នុងដែនអធិបតេយ្យកម្ពុជា។

ក្នុងបទសម្ភាសជាមួយទូរទស្សន៍ជាតិកម្ពុជាកាលពីពេលថ្មីៗនេះ ឯកឧត្តម អ៊ិត សុត្ថា រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានឱ្យដឹងថា ថៃកំពុងព្យាយាមគូសខ្សែព្រំដែនថ្មី ដើម្បីបញ្ជូលតំបន់ដែលខ្លួនឈ្លានពាន។ 

ឯកឧត្តមបញ្ជាក់ថា ប្រាសាទខ្នារជារបស់កម្ពុជា ស្ថិតក្នុងដែនដីកម្ពុជា ហើយផែនទីដែលថៃគូសដោយឯកតោភាគី ក៏បង្ហាញថា ប្រាសាទខ្នារស្ថិតនៅក្នុងអធិបតេយ្យកម្ពុជាដែរ។ ការបញ្ជាក់របស់ឯកឧត្តម អ៊ិត សុត្ថា គឺដោយផ្អែកតាមមាត្រដ្ឋាន ១:២០០.០០០ របស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម និងផែនទី ខ្នាត ១/៥០,០០០ ឬផែនទី L7017ថៃ។

សូមជម្រាបថា ការបញ្ជាក់របស់ឯកឧត្តម អ៊ិត សុត្ថា គឺបន្ទាប់ពីថៃបានកាន់កាប់ប្រាសាទខ្នារដោយខុសច្បាប់ និងបានកែប្រែតំបន់ប្រវត្តិសាស្ត្ររបស់កម្ពុជាធ្វើជាទីតាំងសាសនារបស់ខ្លួន។ ក្នុងបទសម្ភាស មន្រ្ដីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា​រូបនេះ បានប្រៀបធៀបខ្សែបន្ទាត់ព្រំដែន ២ ក្នុងផែនទីថតដោយផ្កាយរណបមួយ។ ក្នុងនោះពណ៌ក្រហមជាខ្សែបន្ទាត់ដែលគូសក្នុងសតវត្សទី២០ ដោយគណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម និងពណ៌ខៀវជាខ្សែបន្ទាត់ព្រំដែនដែលគូសវាសដោយភាគីថៃជាឯកតោភាគី។ តាមរយៈផែនទីដដែល ខ្សែបន្ទាត់ព្រំដែនទាំងពីរសុទ្ធតែបង្ហាញថា ប្រាសាទខ្នារស្ថិតក្នុងទឹកដីកម្ពុជា។

បើតាម ឯកឧត្តម អ៊ិត សុត្ថា បានឱ្យដឹងថា យោធាថៃកំពុងព្យាយាមគូសខ្សែព្រំដែនថ្មី ដើម្បីបញ្ជូលតំបន់ដែលខ្លួនឈ្លានពាន និងកំពុងកាន់កាប់ដោយខុសច្បាប់ធ្វើជាកម្មសិទ្ធរបស់ខ្លួន។ ឯកឧត្តមរដ្ឋលេខាធិការបន្តថា ទោះបីថៃប្រើផែនទី L7017 ឬផែនទីផ្សេងទៀតដែលខ្លួនបានគូសដោយឯកតោភាគីក៏ដោយ ក៏ផែនទីទាំងនោះគ្មានតម្លៃ និងមិនអនុភាពតាមផ្លូវច្បាប់ឡើយ។

សូមរំឭកថា កាលពីដើមខែមិថុនា ឆ្នាំ២០២៦ យោធាថៃបានបំផ្លិចបំផ្លាញជណ្តើរឈើសម្រាប់ឡើងទៅកាន់ប្រាសាទខ្នាររបស់កម្ពុជា និងបានរៀបចំព្រឹត្តិការណ៍សាធារណៈ ពិធីសាសនា និងសកម្មភាពទេសចរណ៍ ដោយបើកលក់សំបុត្រចូលទស្សនា។ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ លោក Winthai Suvaree អ្នកនាំពាក្យកងទ័ពភូមិន្ទថៃបានថ្លែងប្រាប់កាសែតក្នុងស្រុកថា កងកម្លាំងថៃនឹងពង្រឹងការឃ្លាំមើល និងរឹតបន្តឹងវិធានការត្រួតពិនិត្យជុំវិញប្រាសាទខ្នារ ពិសេសហាមមិនឱ្យកម្ពុជាអាចចូលទៅកាន់ទីនោះតទៅទៀត។

សូមជម្រាបថា ប្រាសាទខ្នារ មានទីតាំងស្ថិតនៅតាមជួរភ្នំដងរែក និងត្រូវបានសាងសង់ឡើងនៅសតវត្សទី១០ ក្នុងរាជព្រះបាទជ័យវរ្ម័នទី៤។ ព្រះមហាក្រត្រខ្មែរបានសាងសង់ប្រាសាទនេះឡើងដើម្បីឧទ្ទិសថ្វាយដល់ព្រះក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទខ្នារត្រូវបានថៃវាយកាន់កាប់ អំឡុងជម្លោះព្រំដែនជាមួយកម្ពុជាកាលពីឆ្នាំ២០២៥៕

 

អត្ថបទដែលទាក់ទង

ផ្ទះទេវតាទី៣៣៨ មួយខ្នងទៀតដោយមានភ្ជាប់ប្រព័ន្ធភ្លើងសូឡា និងទឹកស្អាត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាព នៅខេត្តកំពង់ធំ
2026/08/23 05:59:29 pm        532
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញវឌ្ឍនភាព និងការចាប់ផ្តើមអនុវត្ត “កម្មវិធីលើកកម្ពស់ជីវភាពគ្រួសារយុទ្ធជន តាមរយៈគំរូផលិតកម្មកសិកម្មទំនើប”
2026/08/23 04:58:46 pm        612
លោកជំទាវ ឌី សុខីទីឃាយុកោ ហ៊ុន ម៉ានិត អញ្ជើញប្រគល់អណ្តូងទឹកស្អាត ១០ កន្លែង ជូនប្រជាពលរដ្ឋក្នុងឃុំមានជ័យ ស្រុកឈូក ខេត្តកំពត
2026/08/23 04:22:25 pm        572

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ផ្ទះទេវតាទី៣៣៨ មួយខ្នងទៀតដោយមានភ្ជាប់ប្រព័ន្ធភ្លើងសូឡា និងទឹកស្អាត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាព នៅខេត្តកំពង់ធំ

2026/08/23 05:59:29 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញវឌ្ឍនភាព និងការចាប់ផ្តើមអនុវត្ត “កម្មវិធីលើកកម្ពស់ជីវភាពគ្រួសារយុទ្ធជន តាមរយៈគំរូផលិតកម្មកសិកម្មទំនើប”
2026/08/23 04:58:46 pm
​លោកជំទាវ ឌី សុខីទីឃាយុកោ ហ៊ុន ម៉ានិត អញ្ជើញប្រគល់អណ្តូងទឹកស្អាត ១០ កន្លែង ជូនប្រជាពលរដ្ឋក្នុងឃុំមានជ័យ ស្រុកឈូក ខេត្តកំពត
2026/08/23 04:22:25 pm
​ក្រសួងការងារ៖ ខេត្តកំពង់ស្ពឺមានឱកាសការងារជិត ២ម៉ឺនកន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
2026/08/23 04:13:33 pm
​ចង់ក្លាយជាអ្នកជំនាញអគ្គិសនី? ឱកាសអាហារូបករណ៍ រៀនជំនាញទំនើប អនុវត្តជាក់ស្តែង រៀនចប់ឆាប់មានការងារធ្វើ រៀននៅវិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀង
2026/08/23 04:09:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/23 10:04:20 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/20 05:32:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/23 10:25:53 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/19 11:22:03 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm