អាចទេ! វិសាខា ឡើងជួបបញ្ជាការដ្ឋានអង្គរក្ស នៅវគ្គផ្ដាច់ព្រ័ត្រតេជោលីគ តបការចង់បានអ្នកគាំទ្រ?

2026/06/29 09:45:02 am        149

ព្រឹត្តិការណ៍បាល់ទះ តេជោលីគ រដូវកាលទី៣ បានរកឃើញបេក្ខភាពវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាផ្លូវការ ក្រោយបញ្ចប់ការប្រកួតសន្សំពិន្ទុជុំទី២ ជាស្ថាពរ ក្នុងចំណោមក្រុមខ្លាំងទាំង ៦ ដោយក្រុមវិសាខា ឈរលេខ១ បញ្ជាការដ្ឋានអង្គរក្ស ឈរលេខ២ ស្នងការនគរបាលខេត្តស្វាយរៀង ឈរលេខ៣ និងស្នងការនគរបាលរាជធានីភ្នំពេញ ឈរលេខ៤ គ្រាដែលក្រសួងមហាផ្ទៃ និងស្នងការនគរបាលខេត្តកោះកុង បានធ្លាក់ត្រឹមជុំទី២។

ទន្ទឹមជាមួយជាមួយការរកឃើញបេក្ខភាព ៤ក្រុមចុងក្រោយនេះ បានធ្វើឲ្យលទ្ធផល ដែលអ្នកគាំទ្រមួយចំនួន ចង់ឃើញក្រុមវិសាខា និងបញ្ជាការដ្ឋានអង្គរក្ស ជួបគ្នាម្ដងទៀត នៅវគ្គផ្ដាច់ព្រ័ត្រ អាចមានភាគរយខ្ពស់ ដោយផ្អែកលើលក្ខខណ្ឌ និងទម្រង់លេងបច្ចុប្បន្នរបស់ក្រុមខ្លាំងទាំងពីរ ពិសេសលទ្ធផល នៃការធ្លាប់ជួបគូប្រជែងក្នុងវគ្គ ១/២ ផ្ដាច់ព្រ័ត្រកន្លងមក។

យោងតាមរូបមន្ដប្រកួតវគ្គខ្វែង ៤ក្រុមចុងក្រោយ ក្រុមលេខ១ ត្រូវជួបក្រុមលេខ៤ និងក្រុមលេខ២ ត្រូវជួបក្រុមលេខ៣ នៃជុំទី២ មានន័យថា ក្រុមវិសាខា ត្រូវជួបស្នងការនគរបាលរាជធានីភ្នំពេញ និងបញ្ជាការដ្ឋានអង្គរក្ស ត្រូវជួបក្រុមស្នងការនគរបាលខេត្តស្វាយរៀង។ នេះគឺជាឱកាសមួយ សម្រាប់ក្រុមឈ្នះ ដែលត្រូវឡើងទៅជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រ ពិសេសវិសាខា និងបញ្ជាការដ្ឋានអង្គរក្សតែម្ដង។

ជាការពិតដើម្បីបានឡើងទៅជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងចំណោមបេក្ខភាពក្រុមខ្លាំងទាំង ៤ សុទ្ធតែត្រូវការឈ្នះ ដើម្បីប្រជែងឱកាសមាសនេះ តែក្រឡេកទៅមើលប្រវត្តិជួបគ្នាកន្លងមក វិសាខា បានយកឈ្នះក្រុមស្នងការនគរបាលរាជធានីភ្នំពេញ ទាំង ២ជុំ ក្នុងលទ្ធផល ៣-០សិតនៅជុំទី១ និង ៣-១សិតនៅជុំទី២ គ្រាដែលបញ្ជាការដ្ឋានអង្គរក្ស ដូចគ្នា គឺបានយកឈ្នះក្រុមស្នងការនគរបាលខេត្តស្វាយរៀង ទាំង ២ជុំ ក្នុងលទ្ធផល ៣-១សិតនៅជុំទី១ និង ៣-០សិតនៅជុំទី២។

លទ្ធផលដែលពិបាកប្រកែកនេះ ច្បាស់ណាស់អ្នកគាំទ្របានមើលឃើញពីឱកាសខ្ពស់ ដែលវិសាខា និងបញ្ជាការដ្ឋានអង្គរក្ស មានសង្ឃឹមអាចឡើងជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រ ក្រោយគេចផុតពីជំនួបក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

អ្នកស្នេហាវិស័យកីឡាបាល់ទះកម្ពុជាមួយចំនួន បានបង្ហាញក្ដីរំពឹងចង់ឃើញជំនួបដ៏កក្រើកជាថ្មី រវាងក្រុមវិសាខា និងបញ្ជាការដ្ឋានអង្គរក្ស ក៏ព្រោះមិនអស់ចិត្តនឹងលទ្ធផល ដែលវិសាខា បានយកឈ្នះក្រុមជើងឯក ២សម័យដាច់ ៣-០សិត នៅក្នុងជំនួបជុំទី២ កាលពីថ្មីៗ។

បែបនេះក្ដី នេះគ្រាន់តែជាការសន្និដ្ឋាន ខណៈអ្វីៗត្រូវរង់ចាំអ៊ុតលទ្ធផលការប្រកួតវគ្គ ១/២ ផ្ដាច់ព្រ័ត្រនាថ្ងៃទី១ ខែកក្កដាខាងមុខ តើក្រុមណាខ្លះ នឹងទទួលបានឱកាសបន្ដដំណើរឡើងទៅប្រជែងជើងឯកតេជោលីគ រដូវកាលទី៣ ឆ្នាំ២០២៦? សម្រាប់វគ្គផ្ដាច់ព្រ័ត្រគ្រោងនឹងធ្វើឡើងនាថ្ងៃទី៣ ខែកក្កដាខាងមុខ នៅវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក)៕ អត្ថបទ លី ឈុនឡា



 

 

អត្ថបទដែលទាក់ទង

កាណាដាឈ្នះអាហ្វ្រិកខាងត្បូងចុងម៉ោង ឡើងវគ្គ ១៦ ក្រុមបាល់ទាត់ពិភពលោក ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ
2026/06/29 10:43:50 am        1
ជម្រើសជាតិនារីកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំត្រៀមជើងឯកអាស៊ាន ខណៈលីគនារី ត្រូវសម្រាកជាង ១ខែ
2026/06/29 10:38:32 am        1
Cody Gakpo ស្នើសុំឯកជនភាព ក្រោយបាត់បង់កូនក្នុងផ្ទៃ ខណៈកំពុងបំពេញភារកិច្ចនៅ World Cup
2026/06/29 10:32:01 am        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កូរ៉េខាងជើង រិះគន់សមយុទ្ធយោធាជប៉ុន-អាមេរិក ថាជា ការហាត់សមសង្គ្រាម

2026/06/29 11:11:44 am
​ក្ដីសង្ឃឹមរកឃើញអ្នកនៅរស់បន្ថែមទៀត ពីគ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានរសាត់ឆ្ងាយ ខណៈការសង្គ្រោះនៅតែបន្ត
2026/06/29 10:49:13 am
​សមាគម CWEA លើកទឹកចិត្តសហគ្រិនស្ត្រីឱ្យមានភាពក្លាហាន និងការធ្វើអាជីវកម្មប្រកបដោយវិជ្ជាជីវ:
2026/06/29 10:44:10 am
​កាណាដាឈ្នះអាហ្វ្រិកខាងត្បូងចុងម៉ោង ឡើងវគ្គ ១៦ ក្រុមបាល់ទាត់ពិភពលោក ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ
2026/06/29 10:43:50 am
​ជម្រើសជាតិនារីកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំត្រៀមជើងឯកអាស៊ាន ខណៈលីគនារី ត្រូវសម្រាកជាង ១ខែ
2026/06/29 10:38:32 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/27 10:59:24 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/23 05:36:33 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/28 03:40:14 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/28 05:35:30 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am