កាណាដាឈ្នះអាហ្វ្រិកខាងត្បូងចុងម៉ោង ឡើងវគ្គ ១៦ ក្រុមបាល់ទាត់ពិភពលោក ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ

2026/06/29 10:43:50 am        75

ក្រុមបាល់ទាត់ជម្រើសជាតិកាណាដា បានបង្កើតប្រវត្តិសាស្ត្រថ្មី បន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិអាហ្វ្រិកខាងត្បូងក្នុងលទ្ធផល ១-០ ដោយគ្រាប់បាល់នៅម៉ោងបន្ថែមបង្គ្រប់ របស់ខ្សែបម្រើ Stephen Eustaquio ជួយឱ្យក្រុមឡើងទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយព្រឹត្តិការណ៍បាល់ទាត់ពិភពលោកជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។

អាហ្វ្រិកខាងត្បូង ហាក់មានបំណងអូសការប្រកួតឱ្យឈានដល់ម៉ោងបន្ថែម និងការស៊ុតបាល់ ១១ ម៉ែត្រកាត់សេចក្តី តែគ្រាប់បាល់ជ័យជម្នះរបស់ម្ចាស់ផ្ទះកាណាដាកើតឡើងនៅពេល Eustaquio ទទួលបាល់នៅខាងក្រៅតំបន់គ្រោះថ្នាក់ រួចស៊ុតយ៉ាងល្អពីចម្ងាយ ផុតដៃអ្នកចាំទី Ronwen Williams នៅនាទីទី ៩០+២។

ការប្រកួតនៅវគ្គទី ១ មានឱកាសរកគ្រាប់បាល់តិចតួច ដោយក្រុមទាំងពីរប្រកួតគ្នាយ៉ាងប្រុងប្រយ័ត្ន ខណៈទាំងកាណាដា និងអាហ្វ្រិកខាងត្បូង សុទ្ធតែឈានដល់វគ្គចាញ់ធ្លាក់(Knockout Stage) ជាលើកដំបូងដូចគ្នា។

រំលឹកថា កាណាដាមានប្រវត្តិមិនល្អឡើយនៅ World Cup ពោលគឺការបង្ហាញខ្លួនពីរលើកមុននៅឆ្នាំ ១៩៨៦ និង ២០២២ ពួកគេចាញ់ការប្រកួតក្នុងពូលសរុបទាំងពីរព្រឹត្តិការណ៍ ៦ ប្រកួតជាប់គ្នា។

តែក្នុងនាមជាម្ចាស់ផ្ទះមួយនៅពេលនេះ កាណាដាបានបង្កើតប្រវត្តិសាស្រ្តថ្មីរបស់ខ្លួន ហើយនៅពេលនេះកាណាដាបានអង្គុយរង់ចាំនៅវគ្គ ១៦ ក្រុមចុងក្រោយមុនគេ ដែលនឹងជួបជាមួយក្រុមឈ្នះរវាងហូឡង់ រឺម៉ារ៉ុក៕ អត្ថបទ៖នាង សុភាវុធ

អត្ថបទដែលទាក់ទង

កាណាដាឈ្នះអាហ្វ្រិកខាងត្បូងចុងម៉ោង ឡើងវគ្គ ១៦ ក្រុមបាល់ទាត់ពិភពលោក ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ
2026/06/29 10:43:50 am        1
ជម្រើសជាតិនារីកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំត្រៀមជើងឯកអាស៊ាន ខណៈលីគនារី ត្រូវសម្រាកជាង ១ខែ
2026/06/29 10:38:32 am        1
Cody Gakpo ស្នើសុំឯកជនភាព ក្រោយបាត់បង់កូនក្នុងផ្ទៃ ខណៈកំពុងបំពេញភារកិច្ចនៅ World Cup
2026/06/29 10:32:01 am        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋាភិបាល​កម្ពុជា​​បង្កើត​ក្រុម​ការងារ​អន្តរក្រសួង​ ដើម្បី​ទាក់ទាញភ្ញៀវទេសចរ​អន្តរជាតិមកទស្សនាកម្ពុជា

2026/06/29 12:29:42 pm
​ក្រសួងផែនការ សាងសង់អគារវិទ្យាស្ថានជាតិស្ថិតិថ្មី ដែល​ជា​ការ​វិនិយោគ​លើ​អនាគត​ប្រព័ន្ធ​ស្ថិតិ​ជាតិ
2026/06/29 12:29:08 pm
​អ៊ីស្រាអែល សម្លាប់ពលរដ្ឋប៉ាឡេស្ទីនច្រើននាក់នៅហ្កាហ្សា ខណៈការវាយប្រហារលើជំរំតង់នៅតែបន្ត
2026/06/29 12:16:36 pm
​ក្រសួងបរិស្ថាន៖ កម្ពុជានៅតែបន្តហាមឃាត់ការនាំចូលសំណល់អេឡិចត្រូនិក (e-waste) ដើម្បីការពារបរិស្ថាន ធនធានធម្មជាតិ និងសុខភាពសាធារណៈ
2026/06/29 12:15:05 pm
​មេដឹកនាំរុស្ស៊ី និងបេឡារុស តាមសេចក្តីរាយការណ៍ថា ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសន្តិសុខ
2026/06/29 12:14:56 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/27 10:59:24 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/23 05:36:33 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/28 03:40:14 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/29 04:59:44 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am