ក្ដីសង្ឃឹមរកឃើញអ្នកនៅរស់បន្ថែមទៀត ពីគ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានរសាត់ឆ្ងាយ ខណៈការសង្គ្រោះនៅតែបន្ត

2026/06/29 05:49:13 pm        74

ការជួយសង្គ្រោះយឺតយ៉ាវមួយចំនួនត្រូវបានរាយការណ៍នៅទូទាំងប្រទេសវ៉េណេស៊ុយអេឡា ខណៈ ក្តីសង្ឃឹមក្នុងការស្វែងរកអ្នករស់រានមានជីវិតបន្ថែមទៀតបួនថ្ងៃបន្ទាប់ពីការរញ្ជួយដីពីរលើកដ៏សាហាវបានចាប់ផ្តើមរសាត់បាត់ទៅ។

មិនមានចំនួនអ្នកស្លាប់ថ្មីត្រូវបានចេញផ្សាយកាលពីថ្ងៃអាទិត្យទេ ដោយមន្ត្រីបាននិយាយកាលពីថ្ងៃសៅរ៍ថា មនុស្ស១.៤៣០នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧,២ និង ៧,៥ រ៉ិចទ័រជាប់ៗគ្នាដែលបានវាយប្រហារនៅជិតតំបន់ឆ្នេរសមុទ្រ La Guiara កាលពីថ្ងៃពុធ ២៤មិថុនាសប្ដាហ៍នេះ ។

ថ្ងៃសៅរ៍ចុងសប្ដាហ៍ មានរយៈពេល៧២ម៉ោងចាប់តាំងពីការរញ្ជួយដីដ៏សាហាវ ជារយៈពេលដែលក្រុមអាជ្ញាធរបាននិយាយថា មនុស្សដែលជាប់ខ្លួនត្រូវបានគេរំពឹងថានឹងនៅរស់រានមានជីវិត។ មនុស្សជាង ៥០.០០០ នាក់ត្រូវបានរាយការណ៍ថាបាត់ខ្លួន។

ប្រធានាធិបតីបណ្ដោះអាសន្នលោកស្រី Delcy Rodríguez បាននិយាយថា មនុស្ស៣៣ នាក់ត្រូវបានទាញចេញពីគំនរបាក់បែកទាំងរស់រានមានជីវិតកាលពីចុងសប្តាហ៍នេះ។ ក្នុងចំណោមពួកគេមានក្មេងប្រុសអាយុ ១១ ឆ្នាំពីរនាក់ ដែលត្រូវបានជួយសង្គ្រោះដាច់ដោយឡែកពីគ្នាពីអគារដួលរលំក្នុងរយៈពេលប៉ុន្មានម៉ោងពីគ្នា កាលពីថ្ងៃអាទិត្យ។

គិតត្រឹមថ្ងៃអាទិត្យ មនុស្សយ៉ាងហោចណាស់ ១.៤៥០នាក់ត្រូវបានស្លាប់ ក្នុងអ្វីដែលលោក ស្រី Rodríguez បាននិយាយថាជា គ្រោះមហន្តរាយធម្មជាតិដ៏ឃោរឃៅបំផុត នៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសវ៉េណេស៊ុយអេឡា។អគាររាប់សិបខ្នងបានដួលរលំក្លាយជាគំនរបាក់បែកនៅក្នុងរដ្ឋឆ្នេរសមុទ្រ ចម្ងាយប្រហែល ៤០ គីឡូម៉ែត្រ ភាគខាងជើងនៃ រដ្ឋធានី ការ៉ាកាស (Caracas)។ ក្រុមអាជ្ញាធរបាននិយាយថា មនុស្សប្រហែល ៣.១៥០ នាក់រងរបួស មនុស្ស ១២. ៧២១ នាក់ត្រូវបានផ្លាស់ទីលំនៅ និងអគារចំនួន ៧៧៤ បានដួលរលំ៕


អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        73
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        118
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        107

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm