«យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» នៅតំបន់ផ្លូវថ្មើរជើងចតុមុខ ទាក់ទាញ​មនុស្ស​ជា​ច្រើន​ចូល​រួម​បរិច្ចាគ ដើម្បីកុមារកម្ពុជា

2026/06/29 11:58:04 am        237

គិតក្នុងរយៈពេល ២ថ្ងៃកន្លងទៅនេះ «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» ដែល​រៀបចំ​ឡើង​ស្ថិត​នៅ​ផ្លូវ​ថ្មើរ​ជើង​ចតុមុខ បានមើលឃើញថា ទទួលបានការគាំទ្រជាខ្លាំងពីសំណាក់សប្បុរជននានា ក្នុង​ការ​ចូលរួមបរិច្ចាគជាសាច់ប្រាក់ ដើម្បីជួយ​ដល់​កុមារ​កម្ពុជា​ជា​ច្រើន​នាក់​ដែល​កំពុង​ទទួល​បាន​កា​រ​ព្យាបាល​ពីមន្ទីរពេទ្យគន្ធបុប្ផា ទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។        

ក្នុង​បទសម្ភាសន៍ជាមួយព័ត៍មាន ប៊ីធីវី កាលពីល្ងាចថ្ងៃទី២៨ ខែមិថុនាកន្លងទៅ លោក ឃាន តួក ប្រធាន​ផ្នែកទំ​នាក់ទំនងសាធារណៈ នៃមូលនិធិគន្ធបុប្ផាកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា ការ​រៀប​ចំស្ដង់ទទួលថវិកាបរិច្ចាគ នៅផ្លូវថ្មើរជើងចតុមុខនេះ ដើម្បីគាំទ្រយុទ្ធនាការ «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» ដែលផ្តួចផ្តើមឡើងដោយ លោកជំទាវ ពេជ ចន្ទមុន្នី ម៉ាណែត ប្រធាន​កិត្តិយស​មូល​និធិគន្ធបុប្ជា ក្នុងគោលបំណងដើ​ម្បី​កៀរ​គរ​ថវិ​កាប​រិច្ចាគ​ពី​សំណាក់​ប្រជាព​ល​រដ្ឋ​ទូទៅ ​ដែលមានទឹកចិត្តសប្បុរសក្នុងការចូលរួមរក្សានិរន្តរភាព នៃកិច្ចដំណើរកា​រ​របស់​មនី្ទរ​ពេទ្យ​គន្ធបុប្ជា ខណៈក្នុងមួយថ្ងៃៗ មន្ទីរពេទ្យគន្ធបុប្ជាត្រូវការប្រាក់ចំនួនប្រមាណ ១២ម៉ឺន​ដុល្លារ​អាម៉េរិក​ ឬ ៤៥លានដុល្លារអាម៉េរិក ក្នុងមួយឆ្នាំ ។        សប្បុរជនដែលបានចូលរួមបរិច្ចាគក្នុងយុទ្ធនាការខាងលើនេះ បានអំពាវនាវទៅដល់​សាធារណ​ជន​ទូទៅ​ទាំងអស់ សូមចូលរួមបរិច្ចាគឱ្យបានគ្រប់ៗគ្នា បើទោះបីជាយុទ្ធនាការនេះ នឹង​ត្រូវ​បិទ​បញ្ចប់​នៅចុងខែមិថុនានេះក្តី ប៉ុន្តែមន្ទីរពេទ្យនៅតែមានតម្រូវការ និងរង់ចាំទទួល​ការ​បរិច្ចា​គ​នេះ​ពី​សប្បុរជន​ទាំងក្នុង និងក្រៅប្រទេស ដើម្បីរក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ដែល​កំពុងមានបេសកកម្មសង្រ្គោះជីវិតមាតា ទារក និងកុមារនៅកម្ពុជា ប្រកបដោយគុណភាព មិន​រើសអើង និងដោយមិនគិតថ្លៃ។

យោងតាមមូលនិធិគន្ធបុប្ផាកម្ពុជា បានបញ្ជាក់ឱ្យដឹងថា «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» ដែល​ត្រូវបានរៀបចំរយៈពេល២ថ្ងៃ នៅផ្លូវថ្មើរជើងចតុមុខ គិតចាប់ពីថ្ងៃទី២៧ និង២៨ ខែមិថុនា ឆ្នាំ​២០២៦ មានសប្បុរសជនចំនួនប្រមាណជាង ៤ពាន់នាក់ បានចូលរួមបរិច្ចាគ គិត​ជាទឹកប្រាក់មានចំនួនសរុបជាង ៤០លានរៀល ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងអាចបន្ត​ផ្តល់​សេវា​ព្យាបាលដោយឥតគិតថ្លៃដល់កុមារបានកាន់តែប្រសើរឡើងថែមទៀត៕

អត្ថបទ៖ ឈិត បូរ៉ាវី 



អត្ថបទដែលទាក់ទង

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីសន្តិសុខសាធារណៈវៀតណាម ចូលជួបសម្តែងការគួរសម
2026/06/30 04:34:43 pm        1
តំបន់អូរស្មាច់ស្ថិតក្រោមអធិបតេយ្យភាពដាច់ខាតរបស់កម្ពុជា៖ រាល់ទង្វើចូលមកដោយគ្មានការអនុញ្ញាត និងការបង្កើតព័ត៌មានមិនពិតគឺជាការរំលោភច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ
2026/06/30 03:56:40 pm        1
រដូវកាលបាល់ទាត់ពិភពលោក, សម្ដេចតេជោ​អំពាវនាវ​ដល់​អ្នក​បើកបរ​យានយន្ត​គ្រប់​ប្រភេទ​ត្រូវ​ប្រុង​ប្រយ័ត្ន​ពេល​បើកបរ! បើង​ងុយកុំបើកបរនាំគ្រោះថ្នាក់!
2026/06/30 03:39:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីសន្តិសុខសាធារណៈវៀតណាម ចូលជួបសម្តែងការគួរសម

2026/06/30 04:34:43 pm
​ធនាគារពិភពលោកនឹងបោះបង់គោលដៅផ្តល់ប្រាក់កម្ចី ៤៥% ដល់គម្រោងបម្រែ​បម្រួល​អាកាសធាតុ
2026/06/30 04:29:25 pm
​កុងហ្គោនិយាយថាមានករណីឆ្លងជំងឺអេបូឡាជាង១.០០០ករណី ត្រូវបានបញ្ជាក់ រួមទាំងអ្នកស្លាប់៣៧៧ នាក់
2026/06/30 04:19:53 pm
​នគរបាលតាម​រក​ជនរត់គេចខ្លួន បន្ទាប់ពីការផ្ទុះ នៅ Monaco ធ្វើឱ្យមនុស្សជាច្រើននាក់រងរបួស
2026/06/30 04:14:19 pm
​លោកស្រី Fujimori ឈ្នះការបោះឆ្នោតប៉េរូក្នុង​សំឡេង​ស្ដួចស្ដើង​ សម្រាប់​ការ​ឈរ​ឈ្មោះ​លើកទី៤
2026/06/30 04:12:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/30 05:21:12 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/23 05:36:33 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/28 03:40:14 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/29 05:53:01 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am