អ៊ីស្រាអែល សម្លាប់ពលរដ្ឋប៉ាឡេស្ទីនច្រើននាក់នៅហ្កាហ្សា ខណៈការវាយប្រហារលើជំរំតង់នៅតែបន្ត

2026/06/29 07:16:36 pm        39

ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនយ៉ាងហោចណាស់បួននាក់ រួមមានទាំងក្មេងស្រីអាយុ១៣ឆ្នាំម្នាក់ និងធ្វើឱ្យមនុស្សជាច្រើនទៀតរងរបួសនៅតំបន់ហ្កាហ្សា ខណៈអ៊ីស្រាអែល បានបន្តវាយប្រហារលើតំបន់ហ៊ុមព័ទ្ធមួយនេះ និងពង្រីកការវាយឆ្មក់នៅទូទាំងតំបន់កាន់កាប់ West Bank ។

ទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីន Wafa បានរាយការណ៍កាលពីថ្ងៃអាទិត្យថា យានដ្រូនរបស់អ៊ីស្រាអែលមួយគ្រឿងបានវាយប្រហារតំបន់ al-Salatin ភាគខាងលិចទីក្រុង Beit Lahiya ភាគខាងជើងតំបន់ហ្កាហ្សា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ពីរនាក់ និងធ្វើឱ្យមនុស្សយ៉ាងហោចណាស់ម្នាក់ទៀតរងរបួស។ នៅភាគខាងត្បូងតំបន់ហ្កាហ្សា កងកម្លាំងអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើជំរំតង់មួយកន្លែងដែលផ្តល់ទីជម្រកដល់ពលរដ្ឋប៉ាឡេស្ទីនដែលភៀសខ្លួនក្នុងទីក្រុង Khan Younis។ យន្តហោះចម្បាំងអ៊ីស្រាអែល បានបាញ់មីស៊ីលទៅលើជំរំតង់ បណ្តាលឱ្យមនុស្សច្រើននាក់រងរបួស។

គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) បាននិយាយថា ខ្លួនបានជួយផ្ទេរពលរដ្ឋប៉ាឡេស្ទីន១៤ នាក់ដែលត្រូវបានអ៊ីស្រាអែលចាប់ជាចំណាប់ខ្មាំងពីច្រកឆ្លងកាត់ Kerem Abu Salem ទៅកាន់មន្ទីរពេទ្យ Al-Aqsa Martyrs នៅទីក្រុងហ្កាហ្សាភាគកណ្តាល។

គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) បាននិយាយថា ខ្លួនបានសម្របសម្រួលការផ្ទេរអ្នកជាប់ឃុំឃាំងដែលត្រូវបានដោះលែងជាង ២.៥០០នាក់ចាប់តាំងពីឆ្នាំ ២០២៣ តាមរយៈយន្តការដូចគ្នា។ ប៉ុន្តែអង្គការនេះ បាននិយាយថា អ៊ីស្រាអែលមិនបានអនុញ្ញាតឱ្យខ្លួនចូលទៅជិតអ្នកជាប់ឃុំឃាំងប៉ាឡេស្ទីនដែលត្រូវបានឃុំខ្លួននៅក្នុងមណ្ឌលឃុំឃាំងអ៊ីស្រាអែល ចាប់តាំងពីខែតុលា ឆ្នាំ ២០២៣។ គណៈកម្មការនិយាយថា អាជ្ញាធរត្រូវតែបង្ហាញពីជោគវាសនា និងទីតាំងរបស់អ្នកជាប់ឃុំឃាំងទាំងអស់ អនុញ្ញាតឱ្យមានការចូលទៅសួរសុខទុក្ខ និងធានាថាពួកគេអាចទាក់ទងជាមួយក្រុមគ្រួសាររបស់ពួកគេ។


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        154
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        143
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm