រដ្ឋាភិបាល​កម្ពុជា​​បង្កើត​ក្រុម​ការងារ​អន្តរក្រសួង​ ដើម្បី​ទាក់ទាញភ្ញៀវទេសចរ​អន្តរជាតិមកទស្សនាកម្ពុជា

2026/06/29 12:29:42 pm        190

ភ្នំពេញ ៖ រាជរដ្ឋាភិបាលបាន​សម្រេចបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីសម្របសម្រួល និងគាំទ្រវិស័យទេសចរណ៍ភាពយន្ត និងការទស្សនាប្រាសាទនាពេលរាត្រី ដែលជាចក្ខុវិស័យវែងឆ្ងាយក្នុងការលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជាឱ្យកាន់តែមានភាពទាក់ទាញ​។ អ្នកជំនាញផ្នែកទេសចរណ៍ យល់ឃើញថា នេះគឺជាផលិតផលទេសចរណ៍ថ្មីប្លែកដែលផ្តល់ជម្រើសកាន់តែប្រសើរសម្រាប់ភ្ញៀវទេសចរអន្តរជាតិ​។​

សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ បានសម្រេចបង្កើតក្រុមការងារអន្តរក្រសួងដើម្បីសម្របសម្រួលនិងគាំទ្រវិស័យទេសចរណ៍ភាពយន្ត និងការទស្សនាប្រាសាទនាពេលរាត្រីនៅកម្ពុជា ដែលក្រុមការងារនេះ មានរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាប្រធាន អមដោយអនុប្រធានចំនួន ៦ នាក់មកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ទីស្តីការគណៈរដ្ឋមន្ត្រី, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងមហាផ្ទៃ, និងក្រសួងទេសចណ៍, ព្រមទាំងមានសមាជិកជាតំណាងមកពីក្រសួងស្ថាប័ន និងអាជ្ញាធរជាច្រើនរូបទៀត។

យោងតាមប្រការ ២ ក្រុមការងារអន្តរក្រសួងនេះ មានភារកិច្ចសំខាន់ៗ ដូចជា រៀបចំផែនការយុទ្ធសាស្ត្រនិងផែនការសកម្មភាពគាំទ្រវិស័យទេសចរណ៍ភាពយន្ត និងការទស្សនាប្រាសាទនាពេលរាត្រី, តាមដានត្រួតពិនិត្យ និងវាយតម្លៃលើប្រសិទ្ធភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រនិងផែនការសកម្មភាពគាំទ្រវិស័យទេសចរណ៍ភាពយន្ត និងការទស្សនាប្រាសាទនាពេលរាត្រី។

ព្រមទាំង ក្រុមការងារអន្តរក្រសួងនេះក៏ត្រូវ ដឹកនាំ សម្របសម្រួលជាមួយក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ផ្នែកឯកជន ដៃគូសហការ ភាគីជាតិនិងអន្តរជាតិពាក់ព័ន្ធនឹងដំណើរការផលិតទេសចរណ៍ភាពយន្ត បទចម្រៀងទេសចរណ៍ ស៉្បតពាណិជ្ជកម្ម និងការរៀបចំទស្សនាប្រាសាទនាពេលរាត្រី ក្នុងគោលដៅលើកកម្ពស់វិស័យទេសចរណ៍ និងកិត្តិនាមនៃប្រទេសកម្ពុជាលើឆាកអន្តរជាតិ។

ចំណែក ចំណុចសំខាន់ៗផ្សេងៗទៀត មានដូចជា ការសិក្សាកំណត់ និងរៀបចំតំបន់សក្តានុពលសម្រាប់វិស័យទេសចរណ៍ភាពយន្ត បទចម្រៀងទេសចរណ៍ ស៉្បតពាណិជ្ជកម្ម និងការទស្សនាប្រាសាទនាពេលរាត្រី, សិក្សារៀបចំយន្តការលើកទឹកចិត្តដល់ការផលិតទេសចរណ៍ភាពយន្តនៅកម្ពុជា, ដឹកនាំនិងសម្របសម្រួលរៀបចំយុទ្ធសាស្ត្រជំរុញការទាក់ទាញឱ្យមានការផលិតទេសចរណ៍ភាពយន្ត បទចម្រៀងទេសចរណ៍ ស៉្បតពាណិជ្ជកម្មនៅកម្ពុជា, ជំរុញការអភិវឌ្ឍនិងវិនិយោគលើឧស្សាហកម្មទេសចរណ៍ភាពយន្ត នៅកម្ពុជា, ដឹកនាំ សម្របសម្រួល និងជំរុញសកម្មភាពទស្សនាប្រាសាទនាពេលរាត្រី។

លោកជំទាវបណ្ឌិត ហ៊ុន ដានី រដ្ឋលេខាធិការ និងជាប្រធានក្រុមអ្នកនាំពាក្យនៃក្រសួងទេសចរណ៍ បានប្រាប់ BTV ថា ការងារបន្ទាប់ គឺក្រុមការងារអន្តរក្រសួង នឹងពិភាក្សាគ្នា ដើម្បីជ្រើសយកប្រាសាទណាខ្លះនឹងត្រូវដាក់ឱ្យទស្សនា ពេលរាត្រី​ ដោយក្រសួងទេសចរណ៍រំពឹងថា វិស័យទេសចរណ៍ភាពយន្តនិងការទស្សនាប្រាសាទនាពេលរាត្រី នឹងផ្តល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ច-សង្គម និងវិស័យទេសចរណ៍កម្ពុជា។​

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា បានឱ្យដឹងថា ការរៀបចំយុទ្ធសាស្រ្តថ្មីបន្ថែមនេះ នឹង​ផ្តល់ជាជម្រើសសម្រាប់ភ្ញៀវដើរកម្សាន្ត ដោយលោកមើលឃើញតំបន់ទេសចរណ៍មានសក្តានុពលជាច្រើននៅខេត្តសៀមរាបក្រៅពីតំបន់ប្រាសាទ ដូចជា រមណីយដ្ឋានភ្នំគូលែន និងភូមិបុរាណនៅតំបន់ប្រាសាទ ជាដើម។

ទិន្នន័យក្រសួងទេសចរណ៍ បានបង្ហាញថា ក្នុងរយៈពេល ៥ ខែដើមឆ្នាំ២០២៦ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុប ១,៥៤ លាននាក់ ធ្លាក់ចុះ ៤៧,៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ដែលមាន២,៩៥ លាននាក់៕

 

អត្ថបទដែលទាក់ទង

អនុប្រធានទី១ គ.ជ.គ.ម អញ្ជើញដឹកនាំកិច្ចប្រជុំលើរបាយការណ៍លទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយខែមិថុនា និងលើកទិសដៅការងារអនុវត្តបន្តខែកក្កដា
2026/06/29 02:05:37 pm        1
កម្ពុជានឹងរៀបចំពិព័រណ៍អាហារខ្មែរ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក និងពង្រីកទីផ្សារដល់សហគ្រិន
2026/06/29 01:54:30 pm        1
មន្ត្រីជំនាញ៖ Online Scams នៅកម្ពុជា កំពុងត្រូវបានបង្ក្រាប​យ៉ាងសកម្ម​ទោះ​មាន​លក្ខណៈ​ស្មុគ​ស្មាញ
2026/06/29 01:43:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អនុប្រធានទី១ គ.ជ.គ.ម អញ្ជើញដឹកនាំកិច្ចប្រជុំលើរបាយការណ៍លទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយខែមិថុនា និងលើកទិសដៅការងារអនុវត្តបន្តខែកក្កដា

2026/06/29 02:05:37 pm
​កម្ពុជានឹងរៀបចំពិព័រណ៍អាហារខ្មែរ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក និងពង្រីកទីផ្សារដល់សហគ្រិន
2026/06/29 01:54:30 pm
​មន្ត្រីជំនាញ៖ Online Scams នៅកម្ពុជា កំពុងត្រូវបានបង្ក្រាប​យ៉ាងសកម្ម​ទោះ​មាន​លក្ខណៈ​ស្មុគ​ស្មាញ
2026/06/29 01:43:46 pm
​ក្រសួងបរិស្ថានរៀបចំកូនឈើ៥លានដើម សម្រាប់ចែកជូនពលរដ្ឋក្នុងពិព័រណ៍ «ពន្លកបៃតង» នៅខែក្រោយ
2026/06/29 01:32:03 pm
​ក្រសួងមុខងារសាធារណៈ៖ «វិស័យអប់រំ» ជាវិស័យអាទិភាពលំដាប់ទីមួយរបស់រាជរដ្ឋាភិបាល ដើម្បីកសាង និងអភិវឌ្ឍមូលធនមនុស្ស ប្រកបដោយគុណភាពខ្ពស់ និងសុខភាពល្អ ដែលជាទ្រព្យសកម្មជាតិដ៏រឹងមាំ
2026/06/29 01:20:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/27 10:59:24 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/23 05:36:33 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/28 03:40:14 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/29 05:53:01 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am