អភិបាលខណ្ឌ​ឫស្សីកែវ អំពាវនាវ​ដល់​ពលរដ្ឋ​ឲ្យ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ វិធាន​៣​ការពារ​៣​កុំ​

2021/04/27 09:59:58 am        145



ភ្នំពេញ ៖ ​លោក ជា ពិសី អភិបាល​ខណ្ឌ​ឫស្សីកែវ ​បានធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​ខណ្ឌ​នេះ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​បន្ថែមទៀត​ ជាពិសេស​គឺ​ត្រូវ​ចូលរួម​វិធាន ​៣​ការពារ ៣​កុំ ​ខណៈ​មេរោគ​កូ​វីដ​-១៩ ​ដ៏​កាច​សាហាវ​មួយ​នេះ​ បាន​បន្ត​រីក​រាលដាល​ខ្លាំង​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​ក្នុង​ទឹកដី​ខណ្ឌឫស្សីកែវ ​ជា​បន្តបន្ទាប់​ហើយ​នោះ​។


ក្នុង​ពិធី​ចុះ​ចែក​អំណោយ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នា​ថ្ងៃទី​១៩ ខែមីនា ម្សិលមិញ​នេះ ​ជូន​គ្រួសារ​ពាក់ព័ន្ធ​ផ្ទាល់​ និង​ប្រយោល ​ ជាមួយ​ជន​វិជ្ជមាន​កូ​វីត​១៩ ចំនួន​៤ ​គោលដៅ​នៅក្នុង​ទឹកដី​ខណ្ឌឫស្សីកែវ​នេះ​ លោក ជា ពិសី បាន​លើកឡើងថា ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ​នេះ​បាន​យល់ដឹង​មក​ហើយ ចំពោះ​វិធានការ ការពារ​នូវ​មេរោគ​កូ​វីដ​១៩​នេះ ដោយ​រាជ​រដ្ឋាភិបាល​ និង​ក្រសួងសុខាភិបាល ​បានធ្វើ​ការណែនាំ​ជា​បន្តបន្ទាប់​នោះ​។​ ដូច្នេះ​ដើម្បី​ឲ្យ​វិធានការ​នេះ​កាន់​តែ​មាន​ប្រសិទ្ធភាព​បន្ថែម​ទៀត​នោះ ​គឺ​ត្រូវ​មាន​ការចូលរួម​ពី​សំណាក់​បងប្អូន​ទាំងអស់ ​ទើប​ស្ថានការណ៍​កូ​វីដ​-១៩​នេះ ​មិន​បន្ត​រីក​រាលដាល​ទៅ​ក្នុង​សហគមន៍​ទៀត​។


លោកអភិបាលខណ្ឌ បាន​លើកឡើងថា ​«​ក្នុងនាម​អាជ្ញាធរ សូម​បងប្អូន​ទាំងអស់​បន្ត​រួមគ្នា​អនុវត្ត​ឲ្យ​មាន​ត្រឹមត្រូវ ​និង​គ្រប់ពេលវេលា​ទាំងអស់​នូវ​វិធាន​ «៣​ការពារ និង​៣​កុំ​» របស់​សម្តេច​តេ​ជោ ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី ដែល​សម្តេច​ បាន​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សុខុមាលភាព​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ទូទៅ​ ហើយ​សម្តេច ​និង​ក្រសួងសុខាភិបាល​ បាន​អំពាវនាវ​ជាច្រើនលើក​ច្រើន​សារ​មក​ហើយ​ទាក់ទង​ នឹង​វិធានការ ​ការពារ នៃ​មេរោគ​កូ​វីដ​១៩​នេះ​»​។


លោក ​បន្តថា បច្ចុប្បន្នភាព​នេះ ការ​រីក​រាលដាល​នៃ​មេរោគ​កូ​វីដ​១៩​ បាន​បន្ត​ផ្ទុះ​ជារឿយ​នៅក្នុង​រាជធានី​ភ្នំពេញ ​និង​បណ្តា​ខេត្ត​មួយ​ចំនួន​នៅ​ប្រទេស​កម្ពុជា ដែល​រហូត​មក​ដល់ពេលនេះ ​តាម​ការប្រកាស​របស់​ក្រសួងសុខាភិបាល នៅ​ប្រទេស​កម្ពុជា​យើង​មាន​ករណី​ឆ្លង​មេរោគ​កូ​វីដ​១៩​នេះ គឺ​បាន​ឡើង​ដល់​១៦៣២​នាក់​ហើយ ដោយ​ក្នុងនោះ ​បានធ្វើ​ការ​ព្យាបាល​សះស្បើយ​ចំនួន​៦៩២​នាក់ ខណៈ​អ្នក​កំពុង​បន្ត​សម្រាក​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ និង​កន្លែង​នានា ​ចំនួន​៦៩២​នាក់ ប៉ុន្តែ​អកុសល ​បាន​បណ្តាល​ឲ្យ​បាត់បង់​ជីវិត​ចំនួន​៣​នាក់ ​ផងដែរ ​ដោយ​ស្ថានភាព​ជំងឺ​របស់​ពួកគាត់​បាន​វិវត្តន៍​រក​សភាព​ធ្ងន់ធ្ងរ​ ដែល​យើង​មិនអាច ​សង្គ្រោះ​ពួកគាត់​បាន​នោះ​៕


​អត្ថបទ​ ៖ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm