អ្នកនាំពាក្យក្រសួងការងារ៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រនៅកម្ពុជា​មាន​ចំនួន ៤៧ ២៩៩ សហគ្រាស កើនឡើង​ចំនួន ៦៥០ស​ហគ្រា​ស

2026/06/29 08:14:36 pm        95

ភ្នំពេញ៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួន​សហ​គ្រា​ស ក្រុម​ហ៊ុន រោង​ចក្រ​កើនពី ៤៦ ៦៤៩សហគ្រាសនៅឆ្នាំ២០២៥​ ដល់​ចំនួន ៤៧ ២៩៩ស​ហ​គ្រា​ស ពោលគឺចុះបញ្ជីថ្មីចំនួន ៦៥០​សហគ្រាស​​នៅ​ក្រសួ​ងការ​ងារ និង​បណ្ដុះ​បណ្ដា​ល​វិជ្ជា​ជីវៈ ដែលធ្វើឱ្យ​មានកំណើន​កម្មករ​​និយោ​ជិត​​​បម្រើ​​​ការ​​​ងារ​​សរុប​​ចំនួន ២ ២៩៦ ៣៤៨​នាក់ (ស្រី១ ៣០៩ ១៩០នាក់)។ នេះបើតាម អ្នកនាំពាក្យ​ក្រសួង​ការ​ងារ និងបណ្ដុះ​បណ្ដា​ល​វិជ្ជាជីវៈ។

លោក ស៊ុន មេសា អ្នកនាំពាក្យ​ក្រសួង​ការ​ងារ និងបណ្ដុះ​បណ្ដា​ល​វិជ្ជាជីវៈបាន​ឱ្យដឹង​ថា ​តាម​រ​យៈ​ការកំ​ណើននៃកា​របង្កើត​រោង​ចក្រ​ថ្មីៗ​នេះ នឹង​មាន​តម្រូវ​ការ​កម្លាំង​ពលក​ម្ម​ច្រើន ហើយ​ធ្វើឱ្យ​មាន​សន្ទុះ​នៃ​​ការ​បញ្ជា​ទិញ និង​ការ​នាំ​ចេញ​កើនឡើង​ល្អពី​មួយ​ថ្ងៃ​ទៅ​មួយ។ កត្តា​ទាំង​នេះ ដោយ​សារ​ស្ថិរ​ភាព​នៃ​បរិយា​កាស​វិនិ​យោ​គ ​និង​​ការ​រក្សា​បាន​​នូវភាព​​ប្រកួត​ប្រជែង​ដែល​​បាន​ទាក់​​ទាញ​ការវិនិ​យោគ​ថ្មីៗ​មកប​ន្ថែម​​ទៀត។

លោកបានសង្កត់ធ្ងន់ទៅលើ​កំណើន​​ទុន​​វិនិ​យោគ​ ​កំ​ណើ​ន​​រោងច​ក្រ​ និង​ការ​ងារនេះ គឺ​ឆ្លុះ​ប​ញ្ចាំ​ង​​​ពី​ភាព​​រឹង​មាំ​នៃ​​សេដ្ឋកិ​ច្ច​​កម្ពុជា​ ដែល​​កើត​​ចេញ​ពី​​គោល​​នយោ​បាយ​ត្រឹម​ត្រូវ​រ​បស់​​រាជរដ្ឋា​ភិបា​ល​អា​ណត្តិ​ទី៧​ ​ដែល​បា​ន​ធ្វើ​កំណែ​​ទម្រង់​​វិនិយោគ​​ឱ្យ​​មាន​ភា​ព​ងាយ​​ស្រួល​​ជាង​មុន​។

លើសពីនេះលោកបញ្ជាក់ថា៖«តាមរយៈគោលនយោ​បាយរ​បស់រា​ជ​រដ្ឋា​ភិបាល នីតិ​កាល​ទី៧ យើង​ឃើញ​ថា មាន​កំណើន​នៃកា​រប​ង្កើត​រោង​ចក្រថ្មីៗ និងមាន​តម្រូវកា​រកម្លាំង​ពល​កម្ម​ច្រើន​ដែល​នេះ យើង​សង្ឃឹម​ថា សន្ទុះ​នៃកា​របញ្ជា​ទិញ និង​ការ​នាំចេញ នឹងមាន​ការកើនឡើ​ងល្អពី​មួ​យថ្ងៃ​ទៅ​មួយ​ថ្ងៃ»។

អ្នកនាំពាក្យរូប​នេះមានជំ​ជឿ​យ៉ាង​មុតមាំ​ថា ការដឹ​កនាំដ៏​ឈ្លា​​សវៃរ​បស់​រាជរ​ដ្ឋាភិ​បាល បន្តស្មារ​តីសា​មគ្គី​ភាព​ដ៏រឹង​មាំ ដើម្បី​ក្លាយ​ជាកម្លាំង​ចលក​រក្នុងកា​រទាក់​ទាញ​វិនិយោ​គ​ថ្មី និងប​ង្កើត​ទំនុក​ចិត្ត​ជូនអ្នក​វិនិយោ​​គិនថ្មីៗ និង​បង្កើន​ទំនុក​ចិត្ត​ជូនអ្ន​កនិយោគដែ​លមានស្រាប់។ ភាពជោ​គ​ជ័យ​នៃអាណត្តិ​ថ្មីនេះ នឹងនាំនូវ​ផលប្រយោ​ជន៍ដោ​យ​ផ្ទាល់​ដល់​និយោ​ជក និងកម្មក​រនិយោ​ជិតតាម​រយៈកា​រ​បង្កើ​តការងារ និងប្រាក់ចំណូល ស្របតាមចក្ខុ​វិស័យវែង​ឆ្ងាយ​រប​ស់រា​ជរដ្ឋាភិ​បាល​៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm