កម្ពុជានឹងរៀបចំពិព័រណ៍អាហារខ្មែរ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក និងពង្រីកទីផ្សារដល់សហគ្រិន

2026/06/29 08:54:30 pm        224

កម្ពុជានឹងរៀបចំពិព័រណ៍អាហារនិងភេសជ្ជៈខ្មែរ ការបង្ហាញផលិតផលពីសហគ្រិន ការប្រកួតប្រជែងអាជីវកម្មអាហារ កម្មវិធីប្បធម៌ និងសិល្បៈខ្មែរ ដែលមិនត្រឹមតែពិព័រណ៍អាហារខ្មែរប៉ុណ្ណោះទេ ថែមទាំងជាចលនាជាតិ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក ជួយពង្រីក ទីផ្សារសម្រាប់សហគ្រិន និងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យរឹងមាំ។

 ឧកញ៉ា លូ ម៉េង មេចុងភៅ និងជាក្រុមការងារផ្នែកទេសចរណ៍ (ក្រុមខ) លើកឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពីការរៀបចំ មហាព្រឹត្តិការណ៍ពិព័រណ៍ “អាហារខ្មែរត្រូវតែខ្លាំង” នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នេះថា ការរៀ​បចំព្រឹត្តិការណ៍ពិព័រណ៍អាហារ ខ្មែរត្រូវតែខ្លាំង គឺមានសារៈខាន់ណាស់ប្រទេសកម្ពុជា ដោយវិស័យម្ហូបអាហារមិនត្រឹមសម្រាប់ផ្គត់ផ្គង់ការហូបចុកជាលក្ខណៈគ្រួសារ នោះទេ វិស័យម្អូបអាហារក៏ជាផ្នែកមួយក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ ការបង្កើតការងារ និងប្រាក់ចំណូលជូនប្រជាជនកម្ពុជា ជាពិសេសការបង្កើតកេរ្តិ៍ដល់ប្រទេសជាតិផងដែរ។

ជុំវិញការរៀបចំព្រឹត្តិការណ៍ពិព័រណ៍នេះ, ឯកឧត្តម ចាន់ សូផា អគ្គនាយកវិទ្យាស្ថានស្តង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានចូលរួមអបអរសាទរ ចំពោះគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់នេះ ក្នុងនោះក្រៅពីការដាក់ បង្ហាញនូវអាហារខ្មែរ, តាមរយៈព្រឹត្តិការណ៍នេះផងដែរ ក៏ជាការបង្កើននូវការយល់ដឹងបន្ថែម ដើម្បីចូលរួមលើកកម្ពស់ដល់សហគ្រិន អាជីវករ និងម្ចាស់ភោជនីយដ្ឋានទាំងអស់ បានយល់ដឹងបន្ថែមអំពីការអនុវត្តន៍ស្តង់ដារ ជាពិសេសស្តង់ដារម្ហូបអាហារនៅកម្ពុជា ខណៈ បច្ចុប្បន្ន វិទ្យាស្ថានបាននិងកំពុងជំរុញបង្កើតនូវស្តង់ដារថ្មីៗបន្ថែមទៀត ទាំងស្តង់ដារម្អូបអាហារ និងវិស័យផ្សេងៗ ព្រោះកាលណា យើងបានអនុវត្តស្របតាមស្តង់ដារ គឺជាការបង្កើននូវទំនុកចិត្តដល់អ្នកហូបចុក ការទាក់ទាញភ្ញៀវទេសចរណ៍ និងការវិនិយោគមក បណ្តាកទុននៅកម្ពុជាបន្ថែមទៀតផងដែរ។

ទាក់ទិនការរៀបចំព្រឹត្តិការណ៍ខាងនេះ, បណ្ឌិត អោម សេងបូរ៉ា ថ្លែងឱ្យដឹងថា មហាព្រឹត្តិការណ៍អាហារខ្មែរត្រូវតែខ្លាំង គ្រោង រៀបចំរយៈពេល ៣ គឺនៅថ្ងៃទី ១៧–១៨–១៩ ខែកក្កដា ឆ្នាំ២០២៦ នៅសាលពិព័រណ៍កោះពេជ្រ ក្នុងនោះគម្រោងដែលត្រូវរៀបចំ រួមមាន៖ ពិព័រណ៍អាហារ និងភេសជ្ជៈខ្មែរ, ការបង្ហាញផលិតផលពីសហគ្រិនជាច្រើន, ការប្រកួតប្រជែងអាជីវកម្មអាហារ, កម្មវិធី វប្បធម៌ និងសិល្បៈខ្មែរ។ ដូច្នេះសូមឱ្យសហគ្រិន អាជីវករ និងម្ចាស់ភោជនីយដ្ឋានទាំងអស់ កុំឱ្យឱកាសដ៏ល្អនេះកន្លងផុត ដែលនេះ គឺជាវេទិកាធំបំផុតប្រចាំឆ្នាំ សម្រាប់បង្ហាញរសជាតិ និងសក្តានុពលអាហារខ្មែរ ទៅកាន់មហាជន និងទីផ្សារថ្មីៗ៕ អត្ថបទ៖ សុន រ៉ាឌី



 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm