ឯកឧត្តម វ៉ា​ត់ ចំរើន​៖ អនុសាសន៍​របស់​សម្ដេច​តេ​ជោ​គឺជា​ការ​យក​ចិត្ត​ទុក​ដាក់​ដ៏​ខ្ពង់ខ្ពស់ និង​យល់​ច្បាស់​ពី​ចិត្តសាស្ត្រ​កីឡា​

2022/04/29 06:16:17 pm        863

​ស៊ីហ្គេម៖ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ CAMSOC និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា បានចាត់ទុក​ការផ្ដល់​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ជុំវិញ​ការរៀបចំ​មធ្យោបាយ​ធ្វើដំណើរ​ដល់​ប្រតិភូ និង​អត្ត​ព​លិ​កទៅ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​វៀតណាម គឺជា​ការយកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់ និង​យល់ច្បាស់​ពី​ចិ​ត្ដ​សាស្ដ្រ។​

​ការលើកឡើង​នេះបន្ទាប់ពី​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជា​ឲ្យ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជាសិក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ ពិសេស​ក្រុមហ៊ុន​ហោះហើរ​ក្នុងស្រុកដើម្បី​រៀបចំ​ការដឹកជញ្ជូន​ប្រតិភូ និង​អត្ត​ព​លិ​ក​កម្ពុជា ដោយ​ធ្វើការ​ហោះហើរ​ត្រង់​ពី​កម្ពុជាទៅ​ទីក្រុង​ហាណូយ ដើម្បី​ចូលរួម​ការប្រកួត​កីឡា​ស៊ី​ហ្គេម។ តាមរយៈ​នេះក្នុងនាម​នាយ​បេសកកម្ម ដោយមាន​ការចង្អុលបង្ហាញ​របស់​ឯកឧត្តម​បណ្ឌិត ថោង ខុន បាន​ប្ដេជ្ញា​នឹង​រៀបចំ​ឲ្យ​អស់ពី​លទ្ធភាព តាម​អនុសាសន៍​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី ដើម្បី​ធានាបាន​នូវ​គុណ​ផល​កីឡា​មួយកម្រិត​ទៀត សម្រាប់​ត្រៀម​ការប្រកួត ដោយ​ផ្អែកលើ​កម្មវិធី​ប្រកួត​របស់​ប្រភេទ​កីឡា​នីមួយៗ ជាមួយ​ភាគី​ម្ចាស់ផ្ទះ​វៀតណាម។​

​​សូមបញ្ជាក់ថា ស៊ី​ហ្គេមលើក​ទី​៣១ នៅ​វៀតណាមដែល​ត្រូវបាន​ពន្យា​ពេល​មកពី​ចុងឆ្នាំ​២០២១ នឹងត្រូវ​រៀបចំ​ការប្រកួត​ផ្លូវការ​ពីថ្ងៃ​ទី​១២-២៣ ខែឧសភា ឆ្នាំ​២០២២ ខាងមុខ ជាមួយ​ការកំណត់​កីឡា​ចំនួន ៤០​ប្រភេទ​ដាក់​ក្នុងការ​ប្រកួតស្មើនឹង ៥២៦​វិញ្ញាសា ហើយ​មាន​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប ៧,១១៥​នាក់ក្នុងនោះ​កម្ពុជាត្រូវបញ្ជូន​ប្រតិភូ និង​អត្ត​ព​លិ​ក​សរុប ៥៦០​នាក់​ទៅ​ចូលរួមដែល​រួមមាន​ថ្នាក់ដឹកនាំ និង​មន្ត្រី​កីឡា​ចំនួន ៤៥​នាក់​, កីឡាករ​-​កីឡាការិនី​ចំនួន ៣៦៣​នាក់​, គ្រូបង្វឹក​-​គ្រូ​ជំនួយ​ចំនួន ៩៣​នាក់​, អាជ្ញាកណ្ដាល​ចៅក្រម​អន្តរជាតិ​ចំនួន ១៦​នាក់​, អ្នកដឹកនាំ​ក្រុម​ចំនួន ២២​នាក់ និង​ក្រុមគ្រូពេទ្យ​ចំនួន ២១​នាក់​៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        60
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        88
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        426

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm