នាយកប្រតិបត្តិនៃក្រុមហ៊ុនដឹកជញ្ជូន NYK Line របស់ប្រទេសជប៉ុន លោក Takaya Soga បានប្រាប់សារព័ត៌មាន Financial Times (FT) ក្នុងបទសម្ភាសន៍មួយថា តម្រូវការសម្រាប់ការបោសសម្អាតមីននៅច្រកសមុទ្រហ័រមូស មានន័យថា នឹងត្រូវការរយៈពេលជាច្រើនខែ ដើម្បីធ្វើឲ្យការធ្វើនាវាចរណ៍នៅទីនោះឈានទៅតួលេខមុនសង្គ្រាមវិញ។

លោក Soga បានប្រាប់កាសែតនេះថា៖«ផ្លូវដែលមានសម្រាប់ការធ្វើនាវាចរណ៍មានកម្រិតខ្លាំងណាស់ ពួកវាជាច្រករបៀងតូចចង្អៀតណាស់។ លោកនាយកប្រតិបត្តិបាននិយាយថា៖«យើងនៅតែមិនទាន់ត្រឡប់ទៅរកស្ថានភាពមុនពេលបិទច្រកសមុទ្រហ័រមូសនៅឡើយទេ»។

ឥឡូវនេះ នាវាអាចធ្វើដំណើរតាមផ្លូវតែពីរប៉ុណ្ណោះ ដែលផ្លូវមួយនៅជិតកោះ Larak ជិតឆ្នេរសមុទ្រអ៊ីរ៉ង់ និងមួយទៀតនៅជិតប្រទេសអូម៉ង់នៅភាគខាងត្បូង។ នេះបើយោងតាមសារព័ត៌មាន FT ។
លោក Soga បានបន្ថែមថា៖«យើងកំពុងនិយាយអំពីបរិមាណតិចជាងពាក់កណ្តាលនៃបរិមាណធម្មតាមួយរយៈ ទោះបីជាយើងអាចចូល និងចេញបានត្រឹមត្រូវក៏ដោយ»៕