អ៊ីរ៉ាក់ចាប់ខ្លួនមន្ត្រី ៤៧នាក់ ពីបទពុករលួយ មុនពេល​នាយករដ្ឋមន្ត្រីទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក

2026/06/29 10:25:43 pm        47

អ៊ីរ៉ាក់បានចាប់ផ្តើមការបង្ក្រាបទ្រង់ទ្រាយធំប្រឆាំងអំពើពុករលួយ មុនពេលដំណើរទស្សនកិច្ចរបស់លោក នាយករដ្ឋមន្ត្រី Ali al Zaidi ទៅកាន់ទីក្រុងវ៉ាស៊ីនតោន នៅខែក្រោយ។ តាមសេចក្តី​រាយការណ៍ ការវាយឆ្មក់ទាំងនេះ បានកំណត់គោលដៅលើអនុរដ្ឋមន្ត្រីប្រេង លោក​ Ali Maarij ដែលសហរដ្ឋអាមេរិកធ្លាប់បានចោទប្រកាន់ថា បានជួយអ៊ីរ៉ង់។

យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលបាន​ដកស្រង់ប្រភពសន្តិសុខ បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម បានឆ្មក់ឆែក​ផ្ទះជាច្រើន​ខ្នង​នៅក្នុងតំបន់បៃតងដែលមានកំពែងរឹងមាំរបស់ទីក្រុងបាកដាដ នៅព្រឹកព្រលឹមថ្ងៃអាទិត្យ ។ តំបន់នោះជាទីតាំងរបស់ស្ថានទូតអាមេរិក ក៏ដូចជាបេសកកម្មការទូតផ្សេងទៀត ការិយាល័យស្ថាប័នអន្តរជាតិ និងលំនៅឋានរបស់មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ និងអ្នកនយោបាយសំខាន់ៗ។

 កាលពីថ្ងៃអាទិត្យ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ INA អ៊ីរ៉ាក់បានរាយការណ៍ថា មន្ត្រីយ៉ាងតិច ៤៧នាក់ ត្រូវបានចាប់ខ្លួន ក្នុងអំឡុងពេលវាយឆ្មក់នោះ​​។ សារព័ត៌មាននេះក៏បានចេញផ្សាយបញ្ជីឈ្មោះអ្នកដែលត្រូវបានឃាត់ខ្លួនផងដែរ ដែលមានឈ្មោះ ១៥នាក់។ ក្នុងចំណោមពួកគេគឺលោក Maarij ដែលទីភ្នាក់ងារនេះ បាននិយាយថា ត្រូវបានឃាត់​ខ្លួនជុំវិញ​ការចោទប្រកាន់ពីបទពុករលួយ»។

សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មប្រឆាំងនឹងលោក Maarij ក្នុងខែឧសភា ដោយចោទប្រកាន់លោកថាបានបង្វែរប្រេងអ៊ីរ៉ាក់ ដើម្បីផ្តល់ផលប្រយោជន៍ដល់អ៊ីរ៉ង់ និងកងជីវពលអ៊ីរ៉ាក់ដែលគាំទ្រដោយអ៊ីរ៉ង់។ លោកក៏ត្រូវបានចោទប្រកាន់ពីបទសម្របសម្រួលការនាំចេញប្រេងរបស់អ៊ីរ៉ង់ដោយលាយវាជាមួយប្រេង  អ៊ីរ៉ាក់ និងប្រើប្រាស់ឯកសារក្លែងក្លាយ។ នៅពេលនោះដែរ ក្រសួងប្រេងអ៊ីរ៉ាក់ បានបដិសេធការចោទប្រកាន់ទាំងស្រុង​៕


អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        89
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        133
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        121

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm