រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោក Johann Wadephul និយាយថា លោកនិងសមភាគីអាមេរិក គឺលោក Marco Rubio នឹងពិភាក្សាអំពីការរៀបចំចែករំលែកបន្ទុកថ្មី នៅក្នុងសម្ព័ន្ធយោធាណាតូ នៅក្នុងកិច្ចប្រជុំមួយនៅទីក្រុងវ៉ាស៊ីនតោន នៅសប្តាហ៍នេះ។

លោក Wadephul និងលោក Rubio នឹងពិភាក្សាអំពីរបៀបដែលយើងអាចសម្រេចបាននូវការរៀបចំចែករំលែកបន្ទុកថ្មី នៅក្នុងសម្ព័ន្ធយោធានេះ និងធានាបាននូវការគាំទ្រយូរអង្វែង និងស្ថិរភាពសម្រាប់អ៊ុយក្រែន នៅក្នុងកិច្ចប្រជុំកំពូលណាតូនៅទីក្រុងអង់ការ៉ា នាសប្តាហ៍ក្រោយ»។
លោក Wadephul បានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ការគាំទ្រដែលនឹងធ្វើឲ្យទីក្រុងមូស្គូដឹងថា ដល់ពេលដែលត្រូវបញ្ចប់ការសម្លាប់រង្គាលនៅអ៊ុយក្រែន និងមកចូលតុចរចាហើយ»៕
