គ្រូពេទ្យស្រុកប្រតិបត្តិពោធិ៍សែនជ័យ ចុះចាក់វ៉ាក់សាំង ជូនសិស្សសាលាបឋមសិក្សាជម្ពូវ័ន

2022/04/29 11:18:29 am        1.6 K

ភ្នំពេញ៖ ក្រុមគ្រូពេទ្យប្រចាំការិយាល័យស្រុកប្រតិបត្តិពោធិ៍សែនជ័យ នៃមនី្ទរសុខាភិបាល​រាជធានី​ភ្នំពេញ បន្តយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនសិស្សានុសិស្ស​សាលាបឋម​សិក្សាជម្ពូវ័ន ទាំងដូសមូលដ្ឋាន និងដូសជំរុញ។

បើតាមលោក ចាប សុវណ្ណ ប្រធាន​កម្មវិធីផ្តល់ថ្នាំបង្ការ នៃ​ការិយាល័យ​ស្រុកប្រតិបតិ្ត​ពោធិ៍សែនជ័យ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២នេះថា ដោយមានការចង្អុលបង្ហាញពីរដ្ឋបាលរាជធានីភ្នំពេញ និងគណៈអភិបាលខណ្ឌ ឲ្យក្រុមការងារគ្រូពេទ្យប្រចាំការិយាល័យស្រុកប្រតិបតិ្តពោធិ៍សែនជ័យ ចុះផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំងដូសមូលដ្ឋាន ដូសជំរុញទី៣ និងដូសជំរុញទី៤ នៅតាមមូលដ្ឋានសហគមន៍ ដូចជាតាមទីផ្សារ តំបន់រោងចក្រ និងខ្នងផ្ទះ (ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ ស៊ីណូវ៉ាក់-អស្រ្តាហ្សេនីកា-Pfizer) សាលារៀន (ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់) ដោយចាប់ផ្តើមយុទ្ធនាការពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ រហូតដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌពោធិ៍សែន ជ័យទទួលបានវ៉ាក់សាំងគ្រប់ៗគ្នា។

សិស្សានុសិស្សនៃសាលាបឋមសិក្សាជម្ពូវ័ន ដែលបានមកទទួលវ៉ាក់សាំង នៅខាងមុខទីចាត់ការ បានបង្ហាញពីការសប្បាយរីករាយ ដែលវត្តមានរបស់ក្រុមគ្រូពេទ្យ ចុះមកចាក់វ៉ាក់សាំង ផ្ទាល់ ក្នុងសាលារៀនរបស់ពួកគាត់។

ឆ្លៀតក្នុងឱកាសនោះ នាយកសាលាបឋមសិក្សា ជម្ពូវ័ន លោក រឹម រ៉េត បានឲ្យដឹងដែរថា បច្ចុប្បន្នសាលាបឋមសិក្សាជម្ពូវ័ន មានសិស្សានុសិស្សចំនួនសរុប ៣៨៧៥នាក់ ពីថ្នាក់​មត្តេយ្យ​កម្រិតទាប រហូតដល់ថ្នាក់ទី៦ ក្នុងនោះមានសិស្ស​សមាហរណកម្ម​ខ្សោយ​សតិបញ្ញា មានចំនួន១០នាក់។ ក្នុងនោះចំនួនសិស្សចាក់ដូសទី១រួច មានចំនួន៣៧៤៥នាក់, ចំនួនសិស្សចាក់ដូសទី២រួច មានចំនួន៣៧១៨នាក់ និងចំនួនសិស្សចាក់ដូសទី៣រួច មានចំនួន២០២៥នាក់។ ដោយឡែកសិស្សមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ អនុវត្តន៍តាមផែនការគោលដៅរបស់រាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត រៀបចំឲ្យបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅគ្រប់សាលារៀន ហើយឲ្យសិស្សានុសិស្ស ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ ត្រូវបានទទួលវ៉ាក់សាំងគ្រប់ដូស និងជាដូសជំរុញ សម្រាប់ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩៕ អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm