យោងតាមការប្រកាសជាផ្លូវការដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ ក្រសួងមហាផ្ទៃប្រទេសប៉ាគីស្ថានបានណែនាំអាជ្ញាធរនៅទូទាំងប្រទេសឱ្យចាប់ខ្លួនពលរដ្ឋអាហ្វហ្គានីស្ថានណាម្នាក់ដែលត្រូវបានរកឃើញថារស់នៅក្នុងប្រទេសនេះដោយគ្មានទិដ្ឋាការនៅមានសុពលភាពចាប់ពីថ្ងៃទី១០ ខែកក្កដា។

សេចក្តីណែនាំ ដែលបានផ្ញើទៅកាន់រដ្ឋបាលខេត្តទាំងអស់ តំបន់Gilgit-Baltistan ភាគខាងជើង តំបន់ កាស្មៀរគ្រប់គ្រងដោយប៉ាគីស្ថាន និងរដ្ឋបាលរដ្ឋធានីអ៊ីស្លាម៉ាបាដ អនុវត្តតាមសេចក្តីសម្រេច ដែលបានធ្វើឡើងក្នុងអំឡុងកិច្ចប្រជុំពិនិត្យឡើងវិញនៅថ្ងៃទី១ ខែមិថុនា ស្តីពីផែនការធ្វើមាតុភូមិនិវត្តន៍ជនបរទេសខុសច្បាប់។
ក្រសួងបានណែនាំរដ្ឋាភិបាលខេត្ត រដ្ឋបាលស្រុក នគរបាល និងភ្នាក់ងារអនុវត្តច្បាប់ផ្សេងទៀតឱ្យពន្លឿនការធ្វើមាតុភូមិនិវត្តន៍ និងការនិរទេសប្រជាជនអាហ្វហ្គានីស្ថាន រួមទាំងអ្នកដែលស្នាក់នៅមានទិដ្ឋាការហួសកំណត់ និងធានាឲ្យបានការអនុវត្តយ៉ាងតឹងរ៉ឹងនៃផែនការធ្វើមាតុភូមិនិវត្តន៍។

សេចក្តីប្រកាសនេះ ក៏បានណែនាំអាជ្ញាធរឱ្យបញ្ចូនរបាយការណ៍ប្រចាំថ្ងៃទៅក្រសួងចាប់ពីថ្ងៃទី១១ ខែកក្កដា ស្តីពីចំនួនប្រជាជនអាហ្វហ្គានីស្ថានដែលត្រូវបានរកឃើញថាគ្មានទិដ្ឋាការមានសុពលភាព ដូច្នេះចំណាត់ការត្រូវបានធ្វើឡើងប្រឆាំងពួកគេ។
ប្រទេសប៉ាគីស្ថាន បានចាប់ផ្តើមការបង្ក្រាបនៅទូទាំងប្រទេសលើជនបរទេសដែលគ្មានឯកសារនៅក្នុងឆ្នាំ ២០២៣ និងបានពង្រីកយុទ្ធនាការធ្វើមាតុភូមិនិវត្តន៍កាលពីឆ្នាំមុន បន្ទាប់ពីដកហូតការអនុញ្ញាតឲ្យស្នាក់នៅដែលបានឃុំខ្លយនពលរដ្ឋអាហ្វហ្គានីស្ថានរាប់ម៉ឺននាក់។