រដ្ឋាភិបាលវ៉េណេស៊ុយអេឡាត្រូវបានចោទថា បាន​យក​ការជួយសង្គ្រោះរញ្ជួយដីជា​នយោបាយ​

2026/06/29 11:13:05 pm        30

គណបក្សប្រឆាំងវ៉េ​ណេស៊ុយអេឡាដឹកនាំដោយអតីតសមាជិកសភា និងជាម្ចាស់​ពាន​រង្វាន់ណូបែល លោកស្រី Maria Corina Machado ដែលបានរស់​នៅ​និរទេសខ្លួន បានប្រមូលផ្តុំអ្នកស្ម័គ្រចិត្តទូទាំងប្រទេសកាលពីសប្តាហ៍មុន ដើម្បីប្រមូលការ​បរិច្ចាគ សម្រាប់អ្នករស់រានមានជីវិតពីគ្រោះរញ្ជួយដី ដែលគ្មានផ្ទះសម្បែង ប៉ុន្តែវាបានជួបប្រទះនឹងឧបសគ្គមិននឹកស្មានដល់មួយ នោះគឺ នគរបាលជាតិ។

កាល​ពី​ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ លោកស្រី Heidy Loicett មេដឹកនាំនៃគណបក្សប្រឆាំង Vente បានឈរនៅក្រោមក្រណាត់ពណ៌ខៀវនៅលើចិញ្ចើមផ្លូវមួយ នៅ​រដ្ឋ​ Portuguesa ជារដ្ឋមួយដែលមានចម្ងាយប្រហែល ៤៤០​គីឡូម៉ែត្រពីតំបន់គ្រោះមហន្តរាយ ខណៈដែលមនុស្សបានមកជាមួយរបស់របរជាច្រើនប្រភេទ ដូចជាខោទឹកនោម​ទារក ទឹកដប និងសម្លៀកបំពាក់ប្រើរួច។ លោកស្រី​បាននិយាយថា នគរបាល​ក៏បានមកដល់​ដែរ។

លោក​ស្រីបានពន្យល់នៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទបន្ទាប់ពីការប្រឈម​មុខ​គ្នានោះថា មន្ត្រីនគរនបាល​ជាតិវ៉េណេស៊ុយអេឡា និងមន្ត្រីជាច្រើននាក់ មកពីទីភ្នាក់ងារការពារជនស៊ីវិលសហព័ន្ធ បានព្យាយាមរារាំង​យុទ្ធនាការសប្បុរសធម៌នេះ ដោយបន្ថែមថា លោកស្រី​ត្រូវបានគេប្រាប់ថា អំណោយទាំងអស់ត្រូវតែបញ្ជូនតាមរយៈរដ្ឋាភិបាលសហព័ន្ធ។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន វ៉េណេស៊ុយអេឡា បានរងការរញ្ជួយដីដ៏អាក្រក់​ ២លើកបន្ត​គ្នា​ ដែលបានសម្លាប់មនុស្សជាង ១.៤០០នាក់ ហើយ​ជាង ៣.១៥០នាក់ បានរង​របួស​។ អ្នករិះគន់លើក​ឡើង​ថា ពួកគេខ្លាចថា ប្រធានាធិបតីស្តីទីរបស់ប្រទេសនេះ​ គឺលោកស្រី Delcy Rodriguez នឹងធ្វើឲ្យសោកនាដកម្មនេះក្លាយ​ជារឿងនយោបាយ ដោយប្រើប្រាស់ការឆ្លើយតបនឹងគ្រោះមហន្តរាយ ដើម្បីបង្កើតភាពស្របច្បាប់របស់លោកស្រី​ នៅចំណុចផ្លាស់​ប្ដូរ​ដ៏សំខាន់មួយ។

រដ្ឋាភិបាលរបស់លោកស្រី Rodriguez ដែលមិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយ បានបញ្ជាក់​ថា អាជ្ញាធរកំពុងព្យាយាមធ្វើ​ឲ្យមាន​សណ្តាប់ធ្នាប់ និងរក្សាតំបន់ និងផ្លូវដែលរងផលប៉ះពាល់ដោយរញ្ជួយដីឲ្យ​នៅស្រឡះល្អ ដើម្បីឲ្យ​ក្បួនរថយន្តសង្គ្រោះ និងអ្នកឆ្លើយតបបន្ទាន់ អាចធ្វើការងាររបស់ពួកគេដោយគ្មានឧបសគ្គ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        162
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        150
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm