លោក Putin បញ្ជាក់​ថា រុស្ស៊ីនឹងបន្តយុទ្ធនាការជួរមុខ ដោយមិនគិតពីសំណើរបស់អ៊ុយក្រែន

2026/06/29 11:16:42 pm        74

លោកប្រធានាធិបតី Vladimir Putin បាននិយាយកាល​ថ្ងៃអាទិត្យ (ទី២៨ ខែមិថុនា ឆ្នាំ២០២៦) ថា ប្រទេស​រុស្ស៊ីនឹងបន្តទៅមុខជាមួយនឹងគោលបំណងរបស់ខ្លួន នៅ​សមរភូមិ ដោយ​ការដណ្តើមគ្រប់គ្រង​យ៉ាងពេញលេញ លើ​តំបន់ចំនួន ៤ របស់​អ៊ុយក្រែន ដោយបដិសេធអ្វីដែលលោកនិយាយថា ជាសំណើថ្មីរបស់អ៊ុយក្រែន ដើម្បីទប់ស្កាត់អរិភាព នៅក្នុងសង្គ្រាមដែលមានអាយុកាលជាង ៤ឆ្នាំហើយ​។

លោក Putin ដែល​បាននិយាយទៅកាន់ពិធិករ​របស់​ទូរទស្សន៍រដ្ឋរុស្ស៊ី ក៏បានលើក​ឡើង​ផងដែរថា រុស្ស៊ីត្រូវការបង្កើនសមត្ថភាពការពារដែនអាកាសរបស់ខ្លួន ដើម្បីទប់ទល់នឹងការវាយប្រហារដោយយានដ្រូន​របស់អ៊ុយក្រែនកាន់តែខ្លាំងឡើងៗ ដែលជា​ប្រតិបត្តិ​ការ​មានគោលបំណងចម្បង លើឧស្សាហកម្មប្រេងរបស់ខ្លួន​។ ហើយ​លោកបានបញ្ជាក់​ថា រុស្ស៊ីកំពុងដោះស្រាយបានយ៉ាង​ល្អ ក្នុងការដោះស្រាយបញ្ហាផ្គត់ផ្គង់ប្រេងឥន្ធនៈដែលទាក់ទងនឹងការវាយប្រហាររបស់អ៊ុយក្រែន។

នា​ព្រឹក​ថ្ងៃទី២៨ ខែមិថុនានោះដែរ​ ក្នុង​​កិច្ចប្រជុំមួយនៅឯ​វិមានក្រឹមឡាំង ជាមួយរដ្ឋមន្ត្រីរដ្ឋាភិបាល និងមន្ត្រីផ្សេងទៀត លោក Putin បានទទួលស្គាល់ថា ការវាយប្រហារបានបង្កឱ្យមានការខ្វះខាតប្រេងឥន្ធនៈនៅក្នុងតំបន់ផ្សេងៗរបស់​រុស្ស៊ី ប៉ុន្តែរុស្ស៊ីកំពុងដោះស្រាយជាមួយបញ្ហា​ទាំង​នោះ​។

នៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍របស់លោក លោក Putin បាននិយាយថា អ៊ុយក្រែនបានស្នើឱ្យបញ្ឈប់ការវាយប្រហារចម្ងាយឆ្ងាយជាជំហានមួយឆ្ពោះទៅរកសន្តិភាព។ ប៉ុន្តែទីក្រុងមូស្គូបានមើលឃើញថា វាគឺ​ជាមធ្យោបាយមួយ ដើម្បីជួយ​សម្រាល​សម្ពាធលើកងកម្លាំងរបស់ទីក្រុងគីវវ នៅ​តាមបណ្តោយតំបន់​ជួរមុខប្រវែង​ ១.២៥០​គីឡូម៉ែត្ររបស់ភាគីទាំង២ ហើយការ​ស្នើនេះ​នឹងមិនផ្លាស់​ប្ដូរប្រតិបត្តិ​ការ​​ឡើយ។

ការិយាល័យរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy មិនបានឆ្លើយតបភ្លាមៗឡើយ​ ចំពោះសំណើដែលបានដាក់ជូន អំឡុងយប់ជ្រៅ នៅអ៊ុយក្រែន ដើម្បីសុំការអត្ថាធិប្បាយ ជុំវិញ​ការកត់សម្គាល់របស់លោក Putin៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm