ជប៉ុនតវ៉ាប្រឆាំងនឹងការអះអាង​សិទ្ធិដែនសមុទ្ររបស់ចិន នៅជិតកោះភាគខាងត្បូង

2026/06/29 11:20:16 pm        42

អ្នកនាំពាក្យរដ្ឋាភិបាលជាន់ខ្ពស់របស់ទីក្រុងតូក្យូ បាននិយាយថា នាវាឆ្មាំល្បាតឆ្នេរ​របស់​ចិន បានប្រកាស​ពីការទាម​ទារ​​របស់ទីក្រុងប៉េកាំង ចំពោះព្រំដែនសមុទ្រ នៅភាគខាងកើតនៃកោះតៃវ៉ាន់ និងនៅជិតកោះរបស់ជប៉ុនមួយ ខណៈដែលភាពតានតឹងនៅតែបន្តមាន បន្ទាប់ពីជប៉ុន និងហ្វីលីពីន បានបញ្ជាក់​កាលពីខែឧសភាថា ប្រទេស​ទាំង២ ​នឹងគូសផែនទីអះអាង​សិទ្ធិ នៅក្នុងតំបន់នោះ។

អំឡុង​សន្និសីទសារព័ត៌មានប្រចាំ​ថ្ងៃ នា​ថ្ងៃចន្ទ (ទី២៩ ខែមិថុនា ឆ្នាំ២០២៦) នេះ រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក Minoru Kihara បានលើក​ឡើង​ថា៖ «យើងបានបញ្ជាក់ថា នាវាឆ្មាំល្បាត​ឆ្នេរ​ចិន បានធ្វើដំណើរម្តងម្កាល នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន នៅភាគខាងត្បូងនៃកោះ Yonaguni ហើយបានធ្វើការអះអាង​សិទ្ធិ​ជា​ឯកតោភាគី ទាក់ទងនឹងដែនទឹកទាំងនោះ»។

លោកបានបន្ថែមថា៖ «សកម្មភាពបែបនេះរបស់ប្រទេសចិន គឺមិនអាចទទួលយកបានឡើយ​ សម្រាប់​ប្រទេសជប៉ុន ហើយយើងបានដាក់ការ​តវ៉ាផ្លូវការ​​​ម្តងហើយម្តងទៀត តាមរយៈបណ្តាញការទូត»។

គួរបញ្ជាក់ថា កាលពីដើមខែមិថុនា ប្រទេសចិនបាន​ឲ្យ​ដឹង​ថា ខ្លួនបានចាប់ផ្តើម «ប្រតិបត្តិការអនុវត្តចរាចរណ៍ផ្លូវសមុទ្រពិសេស» នៅភាគខាងកើតនៃកោះតៃវ៉ាន់ ដើម្បីអះអាងពីយុត្តាធិការសមុទ្ររបស់ខ្លួននៅក្នុងតំបន់នោះ។ ចំណាត់ការ​នេះបានកើតឡើងបន្ទាប់ពីមេដឹកនាំជប៉ុន និងហ្វីលីពីន បាននិយាយកាលពីខែឧសភាថា ភាគី​ទាំង​២ នឹងចាប់ផ្តើមការពិភាក្សា អំពីការកំណត់ព្រំដែនសមុទ្រ។

ដោយដកស្រង់ទិន្នន័យតាមដាននាវា សារព័ត៌មាន​ Kyodo News របស់ជប៉ុនបានរាយការណ៍កាល​ថ្ងៃទី២៨ ខែមិថុនាថា នាវាឆ្មាំសមុទ្រចិន បានប្រតិបត្តិការជាប្រចាំ នៅភាគខាងត្បូងនៃកោះ Yonaguni ក្នុងខែមិថុនា ដើម្បីគាំទ្រដល់នាវាសិក្សា​ស្រាវជ្រាវពី​សមុទ្រ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm