ភាគហ៊ុនប្រែប្រួល​ ​ ហើយ​ប្រេងឡើងថ្លៃ ខណៈអាមេរិក និងអ៊ីរ៉ង់ បញ្ឈប់ការវាយប្រហារថ្មី

2026/06/29 11:37:48 pm        39

ភាគហ៊ុនអាស៊ីបានស្ថិត​ក្នុង​ស្ថានភាព​ប្រែប្រួល​មិន​ប្រាកដ នៅថ្ងៃចន្ទ (ទី២៩ ខែមិថុនា ឆ្នាំ២០២៦) នេះ បន្ទាប់ពីអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បាន​យល់​ព្រម​បញ្ឈប់អរិភាពដែលបានបង្ក​ឲ្យមាន​ភាព​មិន​ច្បាស់លាស់​ដល់​កិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន និងជំរុញ​ឲ្យ​តម្លៃប្រេងឡើង​ខ្ពស់​។

ការវិលត្រឡប់ទៅរកការទូត នៅតំបន់​មជ្ឈិមបូព៌ា នឹងកើតឡើងបន្ទាប់ពីមាន​ការវាយប្រហារតបតគ្នាជាច្រើនថ្ងៃ ចាប់តាំងពីមីស៊ីល​របស់អ៊ីរ៉ង់ បានវាយប្រហារនាវាដឹកទំនិញ ១គ្រឿង នៅច្រកសមុទ្រ Hormuz កាលពីសប្តាហ៍មុន ដោយភាគីទាំង២ បាន​ចោទប្រកាន់គ្នាទៅវិញទៅមកថា បានរំលោភ​បទ​ឈប់បាញ់បណ្តោះអាសន្ន។

ភាគ​ហ៊ុន S&P 500 និង Nasdaq នៅសហរដ្ឋ​អាមេរិក​ បានឡើង ០,៥ភាគរយ​ ខណៈពេលដែលផ្សារហ៊ុន​តំបន់​អឺរ៉ុប បានហក់​ឡើង ០,១៣ភាគរយ​ ដែលចង្អុលបង្ហាញពីការបើក​ការ​ជួញ​ដូរដ៏​មាន​ស្ថិរភាព។ តែ​យ៉ាងណាក្ដី ទីផ្សារហ៊ុន​របស់​តំបន់​អាស៊ី បាន​ធ្លាក់​ចុះ​ ដោយ KOSPI របស់កូរ៉េខាងត្បូង ធ្លាក់ចុះជិត ២ភាគរយ​ ហើយ​ Nikkei របស់ជប៉ុន ធ្លាក់ចុះ ១ភាគរយ​ ដែលធ្វើឱ្យសន្ទស្សន៍របស់ MSCI នៃភាគហ៊ុនអាស៊ី-ប៉ាស៊ីហ្វិក ធ្លាក់ចុះ ០,៣ភាគរយ​។

លោក Nick Twidale ប្រធានយុទ្ធសាស្ត្រទីផ្សារនៅក្រុម​ហ៊ុន​ ATFX Global ក្នុងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី បាននិយាយថា៖ «វាមានអារម្មណ៍ថា ទីផ្សារហ៊ុន​របស់​យើងមិន​មានទិសដៅ​ពិតប្រាកដ​។ តែ​យើងអាចនឹងទទួលបានភាព​ល្អ​ប្រសើរ​ ដោយសារតែ​​ព័ត៌មានវិជ្ជមានបន្ថែមទៀតពីតំបន់​មជ្ឈិមបូព៌ា»។

ក្ដីបារម្ភអំពីអនាគតនៃកិច្ចព្រមព្រៀងសន្តិភាព បានធ្វើឱ្យតម្លៃប្រេងហក់​ឡើង ដែលបានបោះបង់ចោលស្ទើរតែទាំងអស់នៃការកើនឡើងដែលជំរុញដោយសង្គ្រាម ខណៈដែលទីផ្សារបានកំណត់តម្លៃ​ឡើងវិញយ៉ាងឆាប់រហ័សដោយសារ​លទ្ធភាពមាន​ការធូរ​ស្រាល​លើ​ការ​ផ្គត់ផ្គង់។

នៅថ្ងៃចន្ទនេះ ប្រេងឆៅ Brent បានកាត់បន្ថយការកើនឡើងខ្ពស់​ដំបូងមកត្រឹម ០,៥ភាគរយ នៅតម្លៃ​ ៧២,៣៧ដុល្លារ ក្នុងមួយបារ៉ែល ខណៈដែលប្រេងឆៅ West Texas Intermediate (WTI) របស់សហរដ្ឋអាមេរិក បានហក់​ឡើង ១ភាគរយ ដល់តម្លៃ ៦៩,៩២ដុល្លារ ក្នុងមួយបារ៉ែល៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm