កូរ៉េខាងត្បូងសហការយ៉ាងជិតស្និទ្ធជាមួយអាមេរិក ក្រោយ​បង្ហាញព័ត៌មានយឺត អំពីការបាញ់មីស៊ីលរបស់កូរ៉េខាងជើង

2026/06/29 11:40:02 pm        75

កូរ៉េខាងត្បូង បានឱ្យ​ដឹង​នៅ​ថ្ងៃចន្ទ (ទី២៩ ខែមិថុនា ឆ្នាំ២០២៦) នេះ​ថា ខ្លួនកំពុងសហការ «យ៉ាងជិតស្និទ្ធ» ជាមួយសហរដ្ឋអាមេរិក ជុំវិញ​ការបាញ់មីស៊ីលរបស់កូរ៉េខាងជើង ខណៈដែលការរិះគន់ បានកើនឡើង ចំពោះការប្រកាសយឺតយ៉ាវ អំពីការបាញ់មីស៊ីលចុងក្រោយរបស់ទីក្រុងព្យុងយ៉ាង។ នេះបើយោងតាមរបាយការណ៍ពី​ប្រព័ន្ធផ្សព្វផ្សាយ។

កូរ៉េខាងជើង បានធ្វើការសាកល្បងជើង​ទម្រ​បាញ់រ៉ូកែតច្រើនគ្រាប់ថ្មី និងអាវុធសំខាន់ៗផ្សេងទៀត កាលពីថ្ងៃព្រហស្បតិ៍ ដែលត្រូវបានត្រួតពិនិត្យដោយមេដឹកនាំ លោក គីម ជុងអ៊ុន (Kim Jong Un)។

តែ​សារព័ត៌មាន Yonhap News ដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូល បាន​រាយការណ៍ថា ​យោធាកូរ៉េខាងត្បូង មិនបានបង្ហាញព័ត៌មានលម្អិត អំពី​ការសាកល្បង នៅថ្ងៃបាញ់សាកល្បងនោះទេ ដែលធ្វើ​ឲ្យមាន​ការ​ចោទសួរអំពីថា តើខ្លួនបានលាក់បាំងព័ត៌មាន ឬបរាជ័យក្នុងការរកឃើញការបាញ់មីស៊ីលទាន់ពេលវេលាដែរ ឬទេ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានលើក​ឡើង​ថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការកំណត់ការចែករំលែកព័ត៌មានជាមួយកូរ៉េខាងត្បូង ជុំវិញសកម្មភាព​យោធារបស់កូរ៉េខាងជើង អាចបានរារាំងសមត្ថភាពរបស់ទីក្រុងសេអ៊ូល ក្នុងការតាមដានពួកគេ ក្នុងពេលវេលាជាក់ស្តែង។

លោកវរសេនីយ៍ឯក Lee Kyung-ho អ្នកនាំពាក្យរងក្រសួងការពារជាតិ បាននិយាយថា៖ «កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានរកឃើញ និងតាមដានមីស៊ីល​ជាច្រើនគ្រាប់ ក្នុងពេលវេលាជាក់ស្តែង ដែលបាញ់ដោយកូរ៉េខាងជើង កាលពីថ្ងៃទី២៥ ខែមិថុនា ដោយបន្ត​ការសម្របសម្រួលយ៉ាងជិតស្និទ្ធ សម្រាប់គ្រប់កាលៈទេសៈទាំងអស់»។ លោក Lee បានបញ្ជាក់​ថា គ្រាប់មីស៊ីលទាំងនេះ ត្រូវបានចាត់ថ្នាក់ជា «ប្រព័ន្ធអាវុធយុទ្ធសាស្ត្រ» ហើយលក្ខណៈបច្ចេកទេសលម្អិត នឹងត្រូវបានបញ្ចប់ បន្ទាប់ពីមាន​ការវិភាគដ៏ទូលំទូលាយ។ លោកបានសង្កត់ធ្ងន់ថា ការលះបង់របស់សមាជិកទីភ្នាក់​ងារ​កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក មិនគួរត្រូវបានបំផ្លាញតាមរយៈ «ការបកស្រាយពាក់​ព័ន្ធ​នឹង​នយោបាយ» ឡើយ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        153
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        142
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        141

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm