ប្រទេសចិនបានបន្ថែមអង្គការរបស់ជប៉ុនចំនួន ២០ ក្នុងនោះមានរួមទាំងក្រុមហ៊ុនធំៗផងដែរ ទៅក្នុងបញ្ជីខ្មៅ នៅថ្ងៃចន្ទ (ទី២៩ ខែមិថុនា ឆ្នាំ២០២៦) ជុំវិញការនាំចេញរបស់របរដែលអាចប្រើប្រាស់ សម្រាប់គោលបំណងយោធា និងស៊ីវិល ដែលធ្វើឱ្យជម្លោះរយៈពេលជាច្រើនខែកាន់តែកើនឡើង រវាងទីក្រុងប៉េកាំង និងតូក្យូ។
ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អង្គភាពបន្ថែមថ្មីទាំងនេះ «បានចូលរួមក្នុងការអភិវឌ្ឍសមត្ថភាពយោធារបស់ជប៉ុន»។ ក្រសួងបានបន្ថែមថា ការរឹតបន្តឹងការនាំចេញ កំពុងត្រូវបានអនុវត្ត «សម្រាប់គោលបំណងការពារសន្តិសុខជាតិ និងផលប្រយោជន៍ និងបំពេញកាតព្វកិច្ចអន្តរជាតិ រួមទាំងការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរផងដែរ»។
គួរបញ្ជាក់ថា ទំនាក់ទំនង រវាងប្រទេសទាំង២ ត្រូវបានរង្គោះរង្គើ កាលពីខែវិច្ឆិកាឆ្នាំមុន នៅពេលដែលនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានលើកឡើងថា ទីក្រុងតូក្យូអាចនឹងឆ្លើយតបដោយយោធា ចំពោះការវាយប្រហារ លើតៃវ៉ាន់ ជាកោះស្វ័យគ្រប់គ្រងដែលទីក្រុងប៉េកាំងបានសន្យាថា នឹងក្រសោបដោយកម្លាំង ប្រសិនបើចាំបាច់។
ការបន្ថែមអង្គភាពចំនួន ២០ ទៅក្នុងបញ្ជីខ្មៅនាំចេញ ដែលត្រូវបានដាក់ឈ្មោះនៅថ្ងៃទី ២៩ ខែមិថុនា រួមមានក្រុមហ៊ុនបុត្រសម្ព័ន្ធឯកទេស និងក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនដែលពាក់ព័ន្ធនឹងការផ្គត់ផ្គង់គ្រឿងបន្លាស់ និងការគាំទ្រផ្នែកវិស្វកម្ម សម្រាប់វិស័យការពារជាតិរបស់ជប៉ុន៕

