ក្រសួងការងារ និងក្រសួងសាធារណការ ជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិតឱ្យកាន់តែមានផាសុកភាព និងសុវត្ថិភាព និងបិទស្ទីកគ័រសម្គាល់រថយន្តដឹកជញ្ជូនកម្មករនិយោជិត

2026/06/30 01:01:41 am        195

(ស្វាយរៀង)៖ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត គួច សុមាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលរួមជាសហអធិបតីជាមួយលោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិតឱ្យកាន់តែមានផាសុកភាព និងសុវត្ថិភាព និងបិទស្ទីកគ័រសម្គាល់រថយន្តដឹកជញ្ជូនកម្មករនិយោជិតជូនអ្នកបើកបររថយន្តដឹកជញ្ជូនកម្មករនិយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន (Manhattan) ក្រុងបាវិត ខេត្តស្វាយរៀង។ សិក្ខាសាលានេះមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន អង្គភាព អគ្គស្នងការនគរបាលជាតិ បេឡាជាតិសន្តិសុខសង្គម រដ្ឋបាលខេត្តស្វាយរៀង មន្ទីរ អង្គភាពជុំវិញខេត្ត តំណាងតំបន់សេដ្ឋកិច្ចពិសេសមេតហាតធេន ព្រមទាំងបងប្អូនអ្នកបើករថយន្តដឹកជញ្ជូនកម្មករនិយោជិតប្រមាណ ៥០០នាក់។

គោលបំណងនៃសិក្ខាសាលានេះគឺដើម្បីផ្សព្វផ្សាយពីយន្តការគាំទ្រ និងលើកទឹកចិត្តឱ្យមានការកែលម្អមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិតឱ្យមានផាសុកភាព និងសុវត្ថិភាពជាងមុន ឱ្យបានមុនដំណាច់ឆ្នាំ២០២៧ ក្នុងគោលដៅលើកកម្ពស់សុវត្ថិភាព ផាសុកភាព និងសណ្តាប់ធ្នាប់ដល់កម្មករនិយោជិត ដែលធ្វើដំណើរតាមរថយន្តដឹកជញ្ជូនកម្មករនិយោជិត និងតាមមធ្យោបាយផ្សេងៗ និងជំរុញការផ្លាស់ប្តូរពីរថយន្តប្រភេទដឹកទំនិញមករថយន្តប្រភេទដឹកអ្នកដំណើរ ឬកែលម្អឱ្យកាន់តែមានផាសុកភាព និងសុវត្ថិភាពសម្រាប់ដឹកជញ្ជូនកម្មករនិយោជិត ព្រមទាំងចុះរៀបចំការត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្តដឹកជញ្ជូនកម្មករនិយោជិត ជូនអ្នកបើកបររថយន្តដឹកជញ្ជូនកម្មករនិយោជិតនៅខេត្តស្វាយរៀង។

ថ្លែងនាឱកាសនេះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា កិច្ចការនេះឆ្លុះបញ្ចាំងពីការគិតគូររបស់រាជរដ្ឋាភិបាលយ៉ាងដិតដល់ ក្នុងការលើកកម្ពស់គុណភាព និងសុវត្ថិភាពនៃការធ្វើដំណើរ ដែលជាកត្តាសំខាន់មិនអាចខ្វះបានក្នុងការគាំទ្រដល់ការដឹកជញ្ជូន និងខ្សែច្រវាក់ផលិតកម្មឱ្យកាន់តែមានស្ថិរភាព និងប្រសិទ្ធភាពខ្ពស់។ ក្នុងន័យនេះ តាមរយៈបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយដៃគូពាក់ព័ន្ធក្នុងការពិនិត្យលើយន្តការផ្លាស់ប្តូរពីរថយន្តប្រភេទដឹកទំនិញមករថយន្តប្រភេទដឹកអ្នកដំណើរ ឬការកែលម្អឱ្យកាន់តែមានផាសុកភាព នឹងត្រូវជំរុញឱ្យបានមុនដំណាច់ឆ្នាំ២០២៧ ព្រមទាំងមានការចុះរៀបចំការត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្តជូនដល់អ្នកបើកបរនៅខេត្តស្វាយរៀង។ សកម្មភាពទាំងអស់នេះ ទាមទារឱ្យមានទំនួលខុសត្រូវរួមគ្នារវាងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីធានាបាននូវសណ្តាប់ធ្នាប់ សុវត្ថិភាព និងភាពសុខដុមរមនារបស់បងប្អូនកម្មករនិយោជិតក្នុងពេលធ្វើដំណើរ។

ជាមួយគ្នានោះដែរ លោកជំទាវ រដ្ឋលេខាធិការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លើការខិតខំលើកកម្ពស់សុវត្ថិភាពសម្រាប់កម្មករនិយោជិត។ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងបន្តពង្រីកកិច្ចសហការជាមួយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គភាពពាក់ព័ន្ធ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការកកស្ទះ និងកែលម្អមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិតឱ្យមានផាសុកភាព សុវត្ថិភាព និងកាត់បន្ថយការចំណាយរបស់ពួកគាត់ផងដែរ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm