មន្ត្រីអ៊ុយក្រែន បាននិយាយថា ការវាយប្រហារដោយមីស៊ីល និងយានដ្រូនរបស់រុស្ស៊ី បានបណ្តាលឲ្យ មនុស្សយ៉ាងហោចណាស់ ៧នាក់ស្លាប់ និង មនុស្សជាង ២០នាក់ ផ្សេងទៀត រងរបួស។
មនុស្ស ៥នាក់ ត្រូវបានសម្លាប់នៅក្នុងទីក្រុង Dnipro ភាគកណ្តាល នៅពេលដែលអាជីវកម្មឯកជនមួយត្រូវបានវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី ខណៈដែលពីរនាក់ បានស្លាប់ នៅក្នុងការវាយប្រហារលើរថយន្តក្រុង ក្នុងទីក្រុងមួយ នៅភាគខាងត្បូងទីក្រុង Zaporizhzhia។
នៅទីក្រុង Dnipro មនុស្ស ២៨នាក់ បានរងរបួស ដោយក្នុងចំណោមនោះ ៤នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ ធ្ងរ។
អភិបាលតំបន់ Oleksandr Ganzha បាននិយាយថា៖ «មនុស្សមានរបួសខួរក្បាល របួសដោយត្រូវ អំបែងគ្រាប់ បាក់ឆ្អឹង និងរបួសដោយសារការផ្ទុះ»៕

