អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Kazem Gharibabadi ដែលជាផ្នែកមួយនៃក្រុមចរចារបស់ប្រទេសនេះសម្រាប់ការអនុវត្តអនុស្សរណៈជាមួយសហរដ្ឋអាមេរិក បានបដិសេធរបាយការណ៍ដែលថា ការពិគ្រោះយោបល់បច្ចេកទេសជាមួយទីក្រុងវ៉ាស៊ីនតោន ត្រូវបានគ្រោងចាប់ផ្តើម នៅទីក្រុងដូហា នៅសប្តាហ៍នេះ។
លោកបានប្រាប់អ្នកយកព័ត៌មានថា៖«ពុំមានកិច្ចប្រជុំក្រុមការងារបច្ចេកទេសណាមួយ ត្រូវបានគ្រោងទុកសម្រាប់សប្តាហ៍នេះទេ។ ទោះបីជាការពិគ្រោះយោបល់ជាមួយកាតា រួមទាំងលើបញ្ហានៃការត្រួតពិនិត្យការអនុលោមតាមកាតព្វកិច្ចរបស់ភាគីម្ខាងទៀត នៅតែបន្តដូចធម្មតាក៏ដោយ របាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនអំពីការពិភាក្សាក្រុមការងារបច្ចេកទេសនៅទីក្រុងដូហា គឺគ្មានមូលដ្ឋានទេ»។
នាពេលមុននេះ អ្នកយកព័ត៌មានរបស់គេហទំព័ត៌មាន Axios លោក Barak Ravid បាននិយាយថា តំណាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីបញ្ឈប់ការវាយប្រហារគ្នាទៅវិញទៅមក និងធ្វើការពិគ្រោះយោបល់នៅទីក្រុងដូហា នៅថ្ងៃទី ៣០ ខែមិថុនា ដើម្បីដោះស្រាយភាពខុសគ្នារបស់ពួកគេលើច្រកសមុទ្រហ័រមូស៕