នគរបាល និយាយថា មនុស្សម្នាក់ ត្រូវបានចាប់ខ្លួន ក្រោយមនុស្សយ៉ាងហោច ៥នាក់ ត្រូវបានសម្លាប់នៅក្នុងហេតុការណ៍បាញ់ប្រហារនៅទីក្រុងភាគខាងជើង Stade ប្រទេសអាល្លឺម៉ង់នាថ្ងៃចន្ទនេះ ។
ពួកគេបន្តថា មូលហេតុនៅពីក្រោយហេតុការណ៍បាញ់ប្រហារនេះ ពុំត្រូវបានគេដឹច្បាស់នោះទេ ខណៈការស៊ើបអង្កេតកំពុងធ្វើឡើង ។
សារព័ត៌មានក្នុងស្រុករាយការណ៍ថា ឧបទ្ទេវហេតុបាញ់ប្រហារនេះ បានកើតឡើងនៅមជ្ឈមណ្ឌលយុវជន ស្ថិតនៅកណ្តាលទីក្រុង Stade គឺជាទីក្រុងមួយមានពលរដ្ឋរស់នៅក្រោម ៥ម៉ឺននាក់ និងស្ថិតនៅភាគខាងលិចទីក្រុង Hamburg ។
សេចក្តីរាយការណ៍មួយចំនួន និយាយពីជនសង្ស័យជាច្រើននាក់ ប៉ុន្តែនគរបាលពុំបានបញ្ជាក់ភ្លាមៗនោះទេ ។
ដោយឡែក នគរបាលក្រុង Lüneburg បានសរសេរសារបង្ហោះលើបណ្តាញព័ត៌មានសង្គម X ដោយជំរុញឲ្យសាធារណជនមិនត្រូវទៅកន្លែងកើតហេតុនោះទេ ។
ខណៈពេលនោះដែរ ក្រុមស៊ើបអង្កេតពុំបានផ្តល់ព័ត៌មានណាមួយនោះទេពីមូលហេតុនៃការវាយប្រហារនេះ ហើយសមាជិកសេវាកម្មសង្រ្គោះបន្ទាន់យ៉ាងច្រើន កំពុងនៅកន្លែងកើតហេតុ ៕