ប្រមុខចារកម្មប៉ូឡូញជំរុញឲ្យ​ត្រៀមខ្លួន សម្រាប់លទ្ធភាព​អាចមាន​ជម្លោះជាមួយរុស្ស៊ី

2026/06/30 03:00:27 am        19


លោក Pawel Szota ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់បរទេសរបស់ប្រទេសប៉ូឡូញ នៅ​ថ្ងៃចន្ទ (ទី២៩ ខែមិថុនា ឆ្នាំ២០២៦) នេះ បានអំពាវនាវឱ្យមានការរៀបចំត្រៀមខ្លួន​ឱ្យ​​ដូច​​ជម្លោះជាមួយរុស្ស៊ី ជិតកើត​មាន​ហើយ។ នេះបើយោងតាមប្រព័ន្ធ​ផ្សព្វផ្សាយ​ TVP World។

លោក Szota បានប្រាប់សារព័ត៌មាន​ចុះផ្សាយ​ប្រចាំថ្ងៃ Rzeczpospolita ថា៖ «បច្ចុប្បន្ន​នេះ ដោយគិតគូរពីការគំរាមកំហែងទាំងស្រុង ពីវិមានក្រឹមឡាំង យើងត្រូវតែរៀបចំ​ផ្នត់គំនិតរបស់យើងឱ្យសមស្រប ហើយនៅក្នុងប្រតិបត្តិការពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​របស់យើង ត្រូវ​ធ្វើសកម្មភាពឲ្យ​ដូចជម្លោះប្រដាប់អាវុធជាមួយរុស្ស៊ី គឺជាអ្វី​ដែល​នឹង​កើត​ឡើង​ក្នុង​រយៈពេលខ្លីខាង​មុខ​»។

លោកបានព្រមានថា កម្រិតនៃការឈ្លានពានរបស់រុស្ស៊ី គឺ «ខ្ពស់ណាស់» ហើយហានិភ័យនៃការប្រឈមមុខដាក់គ្នាខាងយោធា គឺ «ពិតប្រាកដ»។ លោក Szota បានកត់សម្គាល់បន្ថែមទៀតថា រុស្ស៊ីអាចបន្តសង្គ្រាមជាមួយអ៊ុយក្រែនរយៈពេលជាច្រើនឆ្នាំទៀត ដោយបន្ថែមថា ប្រធានាធិបតី លោក​ Vladimir Putin «នឹងមិនបោះបង់ចោលសង្គ្រាមនេះទេ ពីព្រោះជាពិសេសនៅក្នុងស្រុក លោក​ត្រូវតែបង្ហាញខ្លួនលោកថា ជាអ្នកទទួលបាន​ជ័យជម្នះ​»។

លោកបានបន្ថែម​ថា៖ «យើងសន្មតថា ការបង្ក​ហេតុ​របស់រុស្ស៊ី ដែល​សាកល្បងការ​ឆ្លើយ​តប​របស់អង្គការ​​ (NATO)​ ជា​ឧទាហរណ៍ដែលយើងកំពុងសង្កេតឃើញរួចហើយ នៅប្រទេសប៉ូឡូញ ពិតជានឹងបន្ត។ រុស្ស៊ីកំពុងសង្កេតមើលប្រតិកម្មរបស់យើង»៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        37
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        46
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm