អ្នកបើកបរនៅក្នុងទីក្រុងមូស្គូ បាននាំគ្នាតម្រង់ជួរយ៉ាងវែងនៅតាមស្ថានីយប្រេង ដើម្បីចាកប្រេងរថយន្តរបស់ពួកគេ ស្របពេលដែលស្ថានីយមួយចំនួន បានបញ្ឈប់ប្រតិបត្តិការរបស់ពួកគេ ។
ទីផ្សារប្រេងក្នុងស្រុករបស់រុស្ស៊ី ត្រូវបានរង្គោះរង្គើរដោយការវាយប្រហាររបស់អ៊ុយក្រែនលើរោងចក្រចម្រាញ់ប្រេង ។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយទទួលស្គាល់កាលថ្ងៃអាទិត្យចំពោះកង្វះខាតប្រេង ស្របពេលដែលការវាយប្រហាររបស់អ៊ុយក្រែន បន្តបង្កើនសម្ពាធលើធនធានថាមពលរបស់ទីក្រុងមូស្គូ ។
លោកនិយាយថា ជាការពិតណាស់ថា មាននូវការតម្រង់ជួររង់ចាំយ៉ាងយូរនៅតាមស្ថានីយប្រេង ហើយប្រេងមិនមានគ្រប់គ្រាននោះទេ ។ លោកបន្តថា ពួកយើងយល់ពីការលំបាកត្រូវបានប្រឈមដោយប្រជាកសិករ អំឡុងរដូវក្តៅនេះ ។
លោក Putin អះអាងទៀតថា រុស្ស៊ីមានគម្រោងបង្កើនផលិតកម្មប្រេង និងបន្តកិច្ចខិតខំ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការវាយប្រហាររបស់អ៊ុយក្រែនលើហេដ្ឋារចនាសម្ព័ន្ធថាមពល ៕