Jurgen Klopp បន្ត​កិច្ចសន្យា​ដឹកនាំ Liverpool ដល់​ឆ្នាំ២០២៦

2022/04/29 11:53:09 am        236

​បាល់ទាត់៖ ​អ្នកចាត់ការ​ក្រុម​ហង្ស​ក្រហម Liverpool លោក Jurgen Klopp បាន​ចុះហត្ថលេខា​បន្ត​កិច្ចសន្យា ២ឆ្នាំ​បន្ថែម​ទៀត​ដែល​នឹង​រក្សា​រូបលោក​ដឹកនាំ​នៅ Anfield ដល់​ឆ្នាំ២០២៦​។ ​​នេះ​ជា​ដំណឹង​ល្អ​មួយ​សំរាប់ Liverpool ផងដែរដែល​កំពុង​ស្ថិតក្នុង​ដំណើរ​សំរេច​ក្តី​ស្រមៃ​ចង់​ឈ្នះ​ពាន ៤ ក្នុង​រដូវ​កាល​នេះ​។

​​Liverpool ក៏បាន​បញ្ជាក់ដែរថា ជំនួយការ​របស់លោក Klopp រួមមាន Pep Ljinders និង Peter Krawietz សុទ្ធតែ​ទទួលបាន​កិច្ចសន្យា​ថ្មី​ផងដែរ​។ ​​លោក Jurgen Klopp ដែល​មកកាន់ Liverpool ពី Dortmund កាលពី​ខែតុលា ​ឆ្នាំ២០១៥ នោះ​ធ្លាប់បាន​និយាយថា​ លោក​នឹង​បន្ត​ដឹកនាំ Liverpool រហូតដល់​បញ្ចប់​កិច្ចសន្យា​ចាស់​នៅ​ឆ្នាំ២០២៤ ប៉ុណ្ណោះ​។ ​​បុរស​វ័យ ៥៤ឆ្នាំ​រូបនេះ​តាំងពី​មកដល់ Anfield បាន​កែប្រែ​មុខមាត់​ថ្មី​របស់ Liverpool ក្នុង​រយៈពេល ៧ឆ្នាំ​កន្លងមកនេះ​រួមមាន​ឈ្នះ​ជើងឯក​សំខាន់ៗ​ចំនួន ៥ រួមមាន UEFA Champions League, ឈ្នះ​ពាន English Premier League, ឈ្នះ​ពាន UEFA Super Cup, FIFA Club World Cup និង League Cup រដូវ​កាល​នេះ​។

​​Liverpool ក្រៅពី​ឈ្នះ​ពាន League Cup រដូវ​កាល​នេះ​ក៏​កំពុង​ប្រជែង​ជើងឯក English Premier League ដោយ​តាម​ពីក្រោយ Manchester City ១ពិន្ទុ, យកឈ្នះ Villarreal នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ UEFA Champions League ជើង​ទី១ និង​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ FA Cup៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        79
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        344
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        431

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm