នៅថ្ងៃចន្ទនេះ ទូរទស្សន៍រដ្ឋវេណេស៊ុយអេឡា បានចាក់ផ្សាយវីដេអូជំនួយមនុស្សធម៌ទម្ងន់ ១៤តោនដែលត្រូវបានបញ្ជូនដោយអេស្ប៉ាញ ពេលដែលវាទៅដល់អាកាសយានដ្ឋាន ។
សារព័ត៌មានក្នុងស្រុករាយការណ៍ថា ជំនួយទាំងនេះ រួមមានឧបករណ៍រុករក និងជួយសង្រ្គោះ ស្បៀងអាហារ និងឱសថ ។
រូបថតសន្លឹកឃើញសមាជិកអង្គភាពសង្រ្គោះបន្ទាន់យោធាអេស្ប៉ាញ ដាក់ចុះគ្រឿងផ្គត់ផ្គង់ទាំងនេះ ជាមួយអាជ្ញាធរវេណេស៊ុយអេឡា នៅអាកាសយានដ្ឋាន Maiquetia ។
ជំនួយនេះដែរ បានកើតមានឡើង ស្របពេលប្រតិបត្តិការសង្រ្គោះនៅបន្ត តាមតំបន់ជាច្រើនរងផលប៉ះពាល់ដោយសារការរញ្ជួយដីដែលបានសម្លាប់មនុស្សជិត ១.៥០០នាក់ ។
សមាជិកអង្គភាពសង្រ្គោះបន្ទាន់យោធាអេស្ប៉ាញ ៥៩នាក់ ត្រូវបានដាក់ពង្រាយផងដែរទៅកាន់តំបន់រងគ្រោះ ដើម្បីគាំទ្រប្រតិបត្តិការរុករក និងជួយសង្រ្គោះ ៕