ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និយាយថា លោកគ្មានជំនឿថា អឺរ៉ុបបានផ្លាស់ប្តូរគោលជំហររបស់ប្រធានាធិបតីសហរដ្ឋអាមេរិលលោក Donald Trump ពាក់ព័ន្ធនឹងបញ្ហារបស់អ៊ុយក្រែននោះទេ ។
លោក Putin និយាយផងដែរថា រុស្ស៊ីត្រៀមខ្លួនរួចរាល់ ក្នុងការបន្តកិច្ចប្រជុំជាមួយភាគីសហរដ្ឋអាមេរិក ក្នុងពេលដ៏ខ្លីខាងមុខនេះ នៅទីក្រុងមូស្គូ ។
គួរឲ្យដឹងថា ប្រធានាធិបតីបារាំងលោក Emmanuel Macron និយាយក្រោយជំនួបកំពូលប្រទេសមានឧស្សាហកម្មលូតលាស់ G7 ថា លោក Trump បានទទួលស្គាល់អំឡុងជំនួបនោះថា រុស្ស៊ីពុំចង់បានសន្តិភាពនៅអ៊ុយក្រែននោះទេ ហើយនេះគឺជាការផ្លាស់ប្តូរយុទ្ធសាស្រ្តពិតប្រាកដមួយពីសហរដ្ឋអាមេរិក ។
ក្រុមអ្នកវិភាគនិយាយថា ក្រុមមន្រ្តីរុស្ស៊ីតែងតែសំដៅលើអក្សរកាត់ “ស្មារតីរបស់ទីក្រុង Anchorage” ជាអ្វីដែលទីក្រុងមូស្គូប្រែថា “លទ្ធភាពនៃកិច្ចព្រមព្រៀងដែលមើលឃើញកងកម្លាំងអ៊ុយក្រែនដកចេញពីតំបន់នៅសល់នៅ Donbas ដែលពួកគេពុំទាន់បានគ្រប់គ្រង ជាការដោះដូរនឹងការបញ្ឈប់សង្រ្គាមរបស់ទីក្រុងមូស្គូនៅកន្លែងផ្សេងទៀត” ។
ទីក្រុងគីវ បានបញ្ជាក់យ៉ាងច្បាស់ម្តងហើយម្តងទៀតថា ពួកគេនឹងមិនប្រគល់ទឹកដីណាមួយដល់រុស្ស៊ី ដោយពុំបានប្រយុទ្ធគ្នានោះទេ ៕