នៅថ្ងៃចន្ទនេះ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានស្វាគមន៍ស្តេចស៊ូតង់អូម៉ង់ Haitham bin Tariq al-Said នៅទីក្រុងប៉ារីស ជាទីដែលរដ្ឋាភិបាលទាំង ២ បានចុះហត្ថលេខាកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យអប់រំ វប្បធម៌ ថាមពល និងដឹកជញ្ជូន ។
ការិយាល័យរបស់លោក Macronនិយាយថា មេដឹកនាំទាំង ២ នឹងពិភាក្សាលើបញ្ហាអន្តរជាតិ ជាពិសេសការធ្វើឲ្យថមថយជម្លោះនៅតំបន់មជ្ឈិមបូព៌ា និងការចាប់ផ្តើមឡើងផ្លូវទឹកដោយសេរីឆ្លងកាត់ច្រកសមុទ្រ Hormuz ។
លោក Macron និងព្រះអង្គម្ចាស់ Bin Tariq al-Said នឹងបើករួមគ្នាវេទិកាធុរកិច្ចបារាំង-អូម៉ង់ នាថ្ងៃចន្ទនេះផងដែរ ៕