មនុស្ស ៣នាក់បានស្លាប់ក្រោយអញ្ជាំងស៊ីម៉ង់ត៍ស្ថិតក្រោមការសាងសង់បានបាក់រលំនៅទីក្រុងភាគពាយ័ព្យ Jaipur ប្រទេសឥណ្ឌានាថ្ងៃចន្ទនេះ ។ក្រ
មជួយសង្រ្គោះមកពីកងកម្លាំងឆ្លើយតបគ្រោះមហន្តរាយរដ្ឋនគរបាលរដ្ឋ Rajasthan និងក្រុមមន្រ្តីជាច្រើននាក់ផ្សេងទៀតបានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ និងប្រើប្រាស់ដងស្ទួចដើម្បីលើកម្ទេចកម្ទីជញ្ជាំងចេញ ហើយនិងចុះប្រតិបត្តិការស្វែងរកអ្នករស់រាន ។លោក Sa
ndesh Nayak គឺជាចៅក្រមស្រុកប្រចាំទីក្រុងJaipur និយាយថាមនុស្ស ៣នាក់ បានស្លាប់ និងមនុស្ស ៣នាក់ផ្សេងទៀតដែលបានរងរបួស ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។លោកបន្តថា
ជនរងគ្រោះទាំងអស់គឺជាកម្មករដែលបម្រើការនៅកន្លែងកើតហេតុពេលដែលឧបទ្ទេវហេតុកើតឡើង ។ក្រុមគ្រួស
ារជនរងគ្រោះ កំពុងកាន់ទុក្ខអ្នកស្លាប់ហើយនិងស្វែងរកសំណងជំងឺចិត្តពីអាជ្ញាធរ ៕