ប៉ាឡេស្ទីននៅទីក្រុង Khan Younis និងទីក្រុង Deir al-Balah ស្ថិតក្នុងតំបន់ហ្កាហ្សានៅថ្ងៃចន្ទនេះ បានធ្វើពិធីបុណ្យសពមនុស្សដែលត្រូវបានសម្លាប់នៅព្រឹកថ្ងៃនេះនិងកាលពីថ្ងៃម្សិលមិញ ។នៅម
ន្ទីរពេទ្យ Nasser ស្ថិតក្នុងទីក្រុង Khan Younis មនុស្សបានជួបជុំគ្នាទាំងទឹកភ្នែកនៅជុំវិញសាកសពក្មេងស្រី Alin al-Farra ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលកាលពីថ្ងៃអាទិត្យ។នៅទី
ក្រុង Deir al-Balah ជនប៉ាឡេស្ទីន បានធ្វើពិធីលាគ្នាចុងក្រោយទៅកាន់មនុស្សដែលត្រូវបានសម្លាប់នៅថ្ងៃចន្ទនេះ។យោងតា
មការអះអាងរបស់ក្រសួងសុខាភិបាលហ្កាហ្សា បានឲ្យដឹងថាយោធាអ៊ីស្រាអែល បានសម្លាប់ជនប៉ាឡេស្ទីន ៣នាក់ រួមទាំងក្មេងស្រីម្នាក់នៅក្នុងការវាយប្រហារតាមច្រកអាកាសលើតំបន់ភាគកណ្តាលហ្កាហ្សានាថ្ងៃចន្ទនេះ បើទោះបីជាបទឈប់បាញ់ចូលជាធរមានចាប់តាំងពីខែតុលាឆ្នាំមុនយ៉ាងណាក៏ដោយ ។ពួកគេបន្
តថា ជនប៉ាឡេស្ទីន ១២នាក់ រួមមានបុរស ៨នាក់ និងក្មេងៗ៤នាក់ ត្រូវបានសម្លាប់ដោយសារយោធាអ៊ីស្រាអែលចាប់តាំងពីថ្ងៃសៅរ៍រហូតមក ៕