មន្ទីរស្ទង់ភូគព្ភសាស្រ្តសហរដ្ឋអាមេរិកនិយាយថា រលករញ្ជួយកម្រិត ៤,៦រ៉ិចទ័រ ស្ថិតក្នុងជម្រៅដី ១០គ.ម បានអង្រួនតំបន់ភាគខាងជើងរដ្ឋធានី Caracas របស់ប្រទេសវេណេស៊ុយអេឡា កាលពីវេលាម៉ោង ១១ ម៉ោងសកល ថ្ងៃចន្ទនេះ ។
លោក Jorge Rodriguez គឺជាប្រធានសភាវេណេស៊ុយអេឡា និយាយនៅលើបណ្តាញព័ត៌មានសង្គមថា ពុំមានការខូចខាតត្រូវបានរាយការណ៍ភ្លាមៗនោះទេពីរលករញ្ជួយមួយនេះ ។
ក្រុមការងារជួយសង្រ្គោះ ត្រូវបានគេមើលឃើញរត់ចេញ ហើយក្រោយមកក៏បន្តការងាររបស់ពួកគេវិញនៅថ្ងៃទី ៤នៃការងារគ្មានការហត់នឿយរបស់ពួកគេនៅតំបន់រងផលប៉ះពាល់ដោយសារការរញ្ជួយដីដ៏ខ្លាំងក្លាកាលពីសប្តាហ៍មុន ។
ការងារសង្រ្គោះផ្តោតសំខាន់លើរដ្ឋ La Guaira គឺជារដ្ឋរងផលប៉ះពាល់ខ្លាំងជាងគេបំផុតនៅក្នុងប្រទេសដែលញាំញីរួចទៅហើយដោយសារវិបត្តិសេដ្ឋកិច្ច និងនយោបាយ ។
ការរញ្ជួយដី ២លើកកាលពីថ្ងៃពុធសប្តាហ៍មុន បណ្តាលឲ្យមនុស្សជិត ១.៥០០នាក់ស្លាប់ គិតមកទល់នឹងពេលនេះ ៕