ប្រធានាធិបតីសហរដ្ឋអាមេរិក កំពុងទាមទារជាថ្មីម្តងទៀតឱ្យស្ថានីយប្រេងឥន្ធនៈ និងក្រុមហ៊ុនលក់រាយប្រេងផ្សេងទៀតបន្ទាបតម្លៃរបស់ខ្លួនជាបន្ទាន់ក្នុងការឆ្លើយតបទៅនឹងការធ្លាក់ចុះនៃតម្លៃប្រេង។ ក្នុងការគំរាមជាក់ស្តែងមួយ លោក Trump បានព្រមានស្ថានីយលក់រាយថា «បញ្ហាធំៗ នឹងកើតឡើងនៅពេលខាងមុខ» ប្រសិនបើពួកគេមិនចាប់ផ្តើមបន្ទាបតម្លៃសម្រាប់អតិថិជនតិចឲ្យទាបជាងនេះ។

លោក Trump បាននិយាយនៅក្នុងការបង្ហោះសារនៅលើបណ្តាញ Truth Social ថា «ស្ថានីយលក់រាយប្រេងសាំងត្រូវតែបន្ទាបតម្លៃរបស់ខ្លួនជាបន្ទាន់ វានៅមានតម្លៃខ្ពស់ពេកដោយគិតថាតម្លៃប្រេងបច្ចុប្បន្នមានតម្លៃ៦៨ដុល្លារក្នុងមួយបារ៉ែល»។

«ស្ថានីយលក់រាយត្រូវតែមានប្រតិកម្មឲ្យបានឆាប់រហ័សចំពោះសេចក្តីថ្លែងការណ៍នេះ ហើយធ្វើអ្វីដែលពួកគេដឹងថាសមស្រប បន្ទាបតម្លៃរបស់អ្នកសម្រាប់ប្រជាជនអាមេរិកដ៏អស្ចារ្យរបស់យើង។
តម្លៃប្រេងបានកើនឡើងនៅដើមដំបូងនៃសង្គ្រាមរបស់អាមេរិក និងអ៊ីស្រាអែល លើប្រទេសអ៊ីរ៉ង់ បន្ទាប់ពីទីក្រុងតេអេរ៉ង់បានបិទច្រកសមុទ្រ Hormuz ដែលតាមរយៈច្រកនេះ ២០ភាគរយនៃការផ្គត់ផ្គង់ថាមពលរបស់ពិភពលោកជាធម្មតាមានលំហូរ។ តម្លៃបានធ្លាក់ចុះចាប់តាំងពីពេលមានអនុស្សរណៈនៃការយោគយល់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ និងលទ្ធភាពនៃការឈានដល់កិច្ចព្រមព្រៀងចុងក្រោយរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់។