គ្រូបង្វឹកជប៉ុន៖ ជប៉ុនស្ថិតក្នុងកម្រិតបាល់ទាត់ប្រហាក់​ប្រហែល​មហាអំណាច​បាល់ទាត់​ពិភពលោក ទោះបីចាញ់ប្រេស៊ីលចុងម៉ោង

2026/06/30 04:49:21 pm        194

លោក Hajime Moriyasu គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិជប៉ុន បានអះអាងថា ក្រុមរបស់លោកកំពុងបង្រួមគម្លាតជាមួយក្រុមមហាអំណាចបាល់ទាត់ពិភពលោក បន្ទាប់ពីបង្ហាញទម្រង់លេងយ៉ាងល្អ ទោះបីចាញ់ប្រេស៊ីល ២-១ នៅនាទីចុងក្រោយ ក្នុងការប្រកួតបាល់ទាត់ពិភពលោកនៅវគ្គចាញ់ធ្លាក់ ៣២ ក្រុមចុងក្រោយក៏ដោយ។

ជប៉ុនបានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល ដោយអាចទប់ទល់នឹងប្រេស៊ីល ដែលជាម្ចាស់ជើងឯកពិភពលោក ៥ សម័យ បានយ៉ាងមានប្រសិទ្ធភាពអស់រយៈពេលច្រើននាទីនៃការប្រកួត ហើយថែមទាំងនាំមុខ ១-០ នៅចប់វគ្គទី១។

ទោះជាយ៉ាងណា ប្រេស៊ីលបានវាយបកតាមស្មើដោយ Casemiro និងរកបានគ្រាប់ជ័យជម្នះវិញដោយ Gabriel Martinelli នៅម៉ោងបន្ថែមបង្គ្រប់ ៩០+៥ ធ្វើឱ្យជប៉ុនខកខានឱកាសបង្កើតប្រវត្តិសាស្ត្រឡើងទៅវគ្គបន្ទាប់។

ក្រោយការប្រកួតលោក Moriyasu បាននិយាយថា៖ «គម្លាតរវាងយើង និងពួកគេកំពុងតែរួមតូច។ វាមិនមែនមានន័យថា ប្រេស៊ីលធ្លាក់ចុះកម្រិតនោះទេ ប៉ុន្តែវាបង្ហាញថា យើងកំពុងខិតជិតដល់កម្រិតកំពូលរបស់ពិភពលោក។»



លោកបានបន្ថែមថា បរាជ័យនេះពិតជាធ្វើឱ្យក្រុមមានការខកចិត្តយ៉ាងខ្លាំង ប៉ុន្តែវាក៏បង្ហាញឱ្យឃើញថា ជប៉ុននៅតែមានចំណុចដែលត្រូវអភិវឌ្ឍបន្ថែម ដើម្បីអាចប្រកួតប្រជែងជាមួយក្រុមកំពូលៗបានកាន់តែប្រសើរ។

គ្រូបង្វឹកវ័យ ៥៦ ឆ្នាំរូបនេះ ក៏បានវាយតម្លៃខ្ពស់ចំពោះកីឡាករដែលបានចូលជំនួសមិត្តរួមក្រុមដែលមានរបួស ដោយចាត់ទុកថា បទពិសោធន៍នៅលើឆាកបាល់ទាត់ពិភពលោកនឹងជួយអភិវឌ្ឍវិស័យបាល់ទាត់ជប៉ុនក្នុងរយៈពេលវែង។

លោកបានបញ្ជាក់ថា៖ «របួសមិនមែនជារឿងល្អទេ ប៉ុន្តែការដែលកីឡាករជាច្រើនទទួលបានឱកាសលេងនៅកម្រិតខ្ពស់បែបនេះ គឺជាចំណុចវិជ្ជមានសម្រាប់អនាគតបាល់ទាត់ជប៉ុន»។

លោក Moriyasu ក៏បានលើកឡើងថា ជប៉ុនត្រូវបន្តកែលម្អលើផ្នែកជាច្រើន រួមទាំងការផ្លាស់ប្តូរពីប្រយុទ្ធទៅការការពារ និងការប្រឈមមុខនឹងក្រុមដែលអាចគ្រប់គ្រងបាល់បានយូរ ដូចជាប្រេស៊ីល ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងនៅលើឆាកអន្តរជាតិ៕ អត្ថបទ៖នាង សុភាវុធ

 

 

 

 

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm