អ៊ីតាលី និងតំបន់បាល់កង់បានរងផលប៉ះពាល់កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះនៃរលកកម្ដៅបំបែកកំណត់ត្រា ដែលបានបណ្តាលឱ្យមានមនុស្សស្លាប់រាប់រយនាក់ និងរំខានដល់ជីវិតប្រចាំថ្ងៃនៅទូទាំងទ្វីបនេះអស់រយៈពេលជាងមួយសប្តាហ៍ ដោយមានការព្រួយបារម្ភកាន់តែខ្លាំងអំពីការរីករាលដាលនៃភ្លើងឆេះព្រៃ។
ប្រទេសបារាំងរាយការណ៍ពីការស្លាប់ប្រហែលជាង១.០០០នាក់ ខណៈអង្គការសុខភាពពិភពលោកព្រមានថា កម្ដៅខ្លាំងកំពុងក្លាយជា "បទដ្ឋានថ្មី"។

នៅទូទាំងមហាសមុទ្រអាត្លង់ទិក សេវាអាកាសធាតុជាតិបានព្រមានអំពី កម្ដៅដ៏គ្រោះថ្នាក់ជាមួយនឹងសីតុណ្ហភាព៩០ និងទាបជាង១០០ អង្សាហ្វារិនហៃ នៅទូទាំងភាគច្រើននៃភាគកណ្តាល និងខាងកើតសហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានថ្ងៃមុនការប្រារព្ធពិធីថ្ងៃទី៤ កក្កដា នៅថ្ងៃសៅរ៍ ដែលជាខួបលើកទី ២៥០ នៃការប្រកាសឯករាជ្យ។

សម្រាប់អឺរ៉ុបខាងលិច ដែលសីតុណ្ហភាពបានធ្លាក់ចុះពីកម្រិតខ្ពស់បំផុតក្នុងខែមិថុនា ក៏មានការព្រមានផងដែរថា កម្ដៅទំនងជានឹងកើនឡើងម្តងទៀតនៅសប្តាហ៍ក្រោយ។
នៅអ៊ីតាលី ទីក្រុងចំនួន ២២ ចាប់ពីទីក្រុង Bolzano នៅភាគខាងជើងដល់ទីក្រុង Palermo នៅលើកោះSicilyភាគខាងត្បូងត្រូវបានគ្របដណ្តប់នកាលពីថ្ងៃចន្ទដោយការព្រមានពីកម្ដៅពណ៌ក្រហម។
នៅប្រទេសក្រូអាស៊ី សេវាអាកាសធាតុបានចេញការព្រមានពណ៌ក្រហមកាលពីថ្ងៃចន្ទសម្រាប់តំបន់នានា រួមទាំងរដ្ឋធានីហ្សាហ្គ្រេប និងគោលដៅទេសចរណ៍ Split និង Dubrovnik។
នៅប្រទេសស៊ែរប៊ីជិតខាង សេវាឧតុនិយមរដ្ឋ (RHMZ) បានព្រមានថាសីតុណ្ហភាពនឹងឡើងដល់ ៣៩ អង្សាសេ ។ នៅអឺរ៉ុបខាងត្បូង ប្រទេសអាល់បានី មានភ្លើងឆេះព្រៃដែលបានលេបត្របាក់ព្រៃឈើ និងដើមអូលីវជាច្រើនហិកតានៅជិតភូមិ Klos ភាគខាងត្បូងកាលពីចុងសប្តាហ៍មុន។
នៅអឺរ៉ុបខាងកើតវិញ ក្នុងរដ្ឋធានីគីវ របស់អ៊ុយក្រែន សីតុណ្ហភាពក្ដៅឡើងដល់៣៤អង្សាសេកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ខណៈប្រជាពលរដ្ឋ ស្វែងរកកន្លែងត្រជាក់នៅតាមសួនទឹក និងសួនច្បារទូទាំងរដ្ឋធានី៕

