ប៉ារ៉ាហ្គាយទម្លាក់អាល្លឺម៉ង់ ក្លាយជាការប្រកួតភ្ញាក់ផ្អើលបំផុតនៅ World Cup ឆ្នាំនេះ

2026/06/30 05:13:01 pm        147

ក្រុមបាល់ទាត់ជម្រើសជាតិប៉ារ៉ាហ្គាយ បានបង្កការភ្ញាក់ផ្អើលដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រព្រឹត្តិការណ៍ FIFA World Cup ក្រោយយកឈ្នះក្រុមជើងឯកពិភពលោក ៤ សម័យអាល្លឺម៉ង់ ដោយបាល់ ១១ ម៉ែត្រកាត់សេចក្តី ៤-៣ បន្ទាប់ពីក្រុមទាំងពីរស្មើគ្នា ១-១ អស់រយៈពេល ១២០ នាទី នៃការប្រកួតនៅកីឡដ្ឋាន Boston ក្នុងទីក្រុង Foxborough រដ្ឋ Massachusetts។

ការប្រកួតបានប្រព្រឹត្តទៅយ៉ាងតានតឹង ដោយក្រុមទាំងពីរបង្ហាញការប្រកួតប្រជែងយ៉ាងស្វិតស្វាញមុនពេល Julian Enciso រកបានគ្រាប់នាំមុខឱ្យប៉ារ៉ាហ្គាយចុងវគ្គទីមួយ ហើយ Kai Havertz តាមស្មើឱ្យអាល្លឺម៉ង់ដើមវគ្គទីពីរ។

ខ្សែការពារ Jose Canale បានស៊ុតបាល់គ្រាប់សម្រេចចុងក្រោយ បញ្ជូនប៉ារ៉ាហ្គាយឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ពីអាល្លឺម៉ង់ស៊ុតមិនចូលបីបាល់ដោយ Jonathan Tah, Nick Woltermade និង Kai Havertz ខណៈប៉ារ៉ាហ្គាយស៊ុតមិនចូលពីរបាល់ដោយ Fabian Balbuena និង Antonio Sanabria។

ជ័យជម្នះនេះ គឺជាលទ្ធផលដ៏អស្ចារ្យបំផុតរបស់ប៉ារ៉ាហ្គាយនៅលើឆាកបាល់ទាត់ពិភពលោក។ ក្រុមមកពីអាមេរិកខាងត្បូងមួយនេះ ធ្លាប់ឡើងដល់វគ្គ៨ក្រុមចុងក្រោយក្នុងឆ្នាំ ២០១០ ហើយក៏មិនដែលបង្ហាញខ្លួននៅ World Cup ទៀតឡើយ។

នៅវគ្គ១៦ក្រុមចុងក្រោយ ប៉ារ៉ាហ្គាយ នឹងត្រូវជួបអ្នកឈ្នះរវាង បារាំង និង ស៊ុយអែត ខណៈទម្រង់លេងដ៏រឹងមាំ និងស្មារតីតស៊ូរបស់ពួកគេ កំពុងធ្វើឱ្យអ្នកគាំទ្រជាច្រើនរំពឹងថា ក្រុមអាចបន្តបង្កការភ្ញាក់ផ្អើលនៅក្នុងការប្រកួតបន្តទៀត។

ចំណែកអាល្លឺម៉ង់វិញ ការធ្លាក់ចេញលើកនេះបានធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ក្រុមរងការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីធ្លាក់ត្រឹមវគ្គចែកពូលក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៨ និងឆ្នាំ២០២២ ហើយឥឡូវនេះបន្តបរាជ័យក្រោមថ្វីជើងប៉ារ៉ាហ្គាយក្នុងវគ្គចាញ់ធ្លាក់ ៣២ ក្រុមចុងក្រោយ៕ អត្ថបទ៖នាង សុភាវុធ




 

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        71
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        283
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        349

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm