ក្រុមជម្រើសជាតិម៉ារ៉ុកបានបង្កើតភាពភ្ញាក់ផ្អើលក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកម្តងទៀតបន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិហូឡង់ដោយការស៊ុតបាល់ ១១ ម៉ែត្រកាត់សេចក្តី ៣-២ ក្រោយពីការប្រកួតបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ រយៈពេល ១២០ នាទី ដើម្បីកក់កៅអីទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយ។
ក្នុងការប្រកួតនេះ ហូឡង់ជាអ្នករកគ្រាប់បាល់នាំមុខមុននៅនាទីទី ៧២ តាមរយៈ Cody Gakpo។ ទោះជាយ៉ាងណា ម៉ារ៉ុកមិនបោះបង់ឡើយ ហើយបានតាមស្មើវិញនៅនាទីបន្ថែម ៩០+១ ដោយខ្សែការពារ Issa Diop ដែលធ្វើឱ្យការប្រកួតអូសបន្លាយទៅម៉ោងបន្ថែម។
នៅក្នុងម៉ោងបន្ថែម ម៉ារ៉ុកបង្ហាញទម្រង់លេងយ៉ាងរឹងមាំ និងបង្កើតឱកាសជាច្រើន ប៉ុន្តែមិនអាចបំប៉ោងសំណាញ់ទីបាន ដោយអ្នកចាំទី Bart Verbruggen របស់ហូឡង់សង្គ្រោះបាល់បានល្អជាច្រើនលើក។ ការប្រកួតត្រូវកាត់សេចក្តីដោយការស៊ុតបាល់ ១១ ម៉ែត្រកាត់សេចក្តី ដែលម៉ារ៉ុកធ្វើបានល្អជាង ដោយឈ្នះ ៣-២ និងទទួលបានសិទ្ធិបន្តដំណើរទៅវគ្គ ១៦ ក្រុមចុងក្រោយ។
ជ័យជម្នះនេះបង្ហាញពីស្មារតីប្រយុទ្ធ និងភាពរឹងមាំរបស់ក្រុមម៉ារ៉ុក ដែលបន្តក្លាយជាក្រុមមួយគួរឱ្យចាប់អារម្មណ៍ក្នុងការប្រកួត World Cup 2026 ហើយពួកគេនឹងត្រូវបន្តប្រកួតនៅវគ្គបន្ទាប់ ដោយមានគោលបំណងសរសេរប្រវត្តិសាស្ត្រថ្មីសម្រាប់បាល់ទាត់អាហ្វ្រិកដោយនឹងត្រូវជួបជាមួយកាណាដានៅវគ្គបន្ត៕ អត្ថបទ៖នាង សុភាវុធ










