អ៊ុយក្រែន ស្ដីបន្ទោសការវាយប្រហាររបស់រុស្ស៊ីដែលបានសម្លាប់មនុស្ស ១១ នាក់ និង ៤០ នាក់រងរបួស

2026/06/30 11:31:34 am        81

មីស៊ីល និងយានដ្រូនរបស់រុស្ស៊ីបានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ ១១ នាក់ និងរបួស ៤០ នាក់ផ្សេងទៀតនៅអ៊ុយក្រែនកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ដែលលោកប្រធានាធិបតី Volodymyr Zelenskyy បានពិពណ៌នាថាជា «ការវាយប្រហារដ៏គួរឱ្យរន្ធត់»។

ចាប់តាំងពីរុស្ស៊ីបានចាប់ផ្តើមការវាយលុកពេញទំហឹងលើប្រទេសជិតខាងរបស់ខ្លួន កាលពីជាងបួនឆ្នាំមុន កងកម្លាំងរបស់ខ្លួនបានទម្លាក់គ្រាប់បែកក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែន។ យោងតាមអង្គការសហប្រជាជាតិ ជនស៊ីវិលអ៊ុយក្រែនជាង ១៦.០០០ នាក់ត្រូវបានសម្លាប់។

លោក Zelenskyy បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា មីស៊ីលរបស់រុស្ស៊ីមួយគ្រាប់ដែលកំណត់គោលដៅហេដ្ឋារចនាសម្ព័ន្ធបានវាយប្រហារទីក្រុង Dnipro ភាគកណ្តាល ដោយសម្លាប់មនុស្ស ៥ នាក់ និង ២៩ នាក់របួស ។ យានដ្រូនរបស់រុស្ស៊ី ក៏បានវាយប្រហាររថយន្តក្រុងដឹកអ្នកដំណើរខ្នាតតូចមួយគ្រឿងនៅភាគខាងត្បូងទីក្រុង Zaporizhzhia ដោយសម្លាប់មនុស្សបីនាក់ និងរបួសប្រាំមួយនាក់ រួមទាំងកុមារម្នាក់ផងដែរ។

នគរបាលជាតិបាននិយាយ យានដ្រូនរបស់រុស្ស៊ីក៏បានសម្លាប់ស្ត្រីអាយុ ៦៩ ឆ្នាំម្នាក់ និងបុរសអាយុ ៧៧ ឆ្នាំម្នាក់នៅភាគឦសាននៃតំបន់ Sumy ផងដែរ ។លោក Ihor Terekhov អភិបាលក្រុង Kharkiv បាននិយាយថា ការវាយប្រហាររបស់រុស្ស៊ីនៅពេលថ្ងៃបានសម្លាប់មនុស្សម្នាក់ និងរបួសប្រាំនាក់ផ្សេងទៀតនៅក្នុងទីក្រុងភាគឦសានមួយនេះ៕


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីក្រសួងការពារជាតិ៖ អ៊ីស្រាអែលអាចនឹងមាន​សង្គ្រាមជាមួយអ៊ីរ៉ង់យ៉ាងឆាប់បំផុត​ នៅ​ថ្ងៃស្អែក
2026/06/30 01:00:04 pm        1
UN៖ វិបត្តិស៊ូដង់កាន់តែធ្ងន់ធ្ងរ ខណៈជំងឺអាសន្នរោគរីករាលដាល និងការប៉ះទង្គិចគ្នានៅតែបន្ត
2026/06/30 12:39:07 pm        1
នគរបាលបាញ់ឧស្ម័នបង្ហៀរទឹកភ្នែក ខណៈក្រុមបាតុករសេណេហ្គាល់ប្រឆាំងកំណែទម្រង់រដ្ឋធម្មនុញ្ញ
2026/06/30 12:15:43 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីក្រសួងការពារជាតិ៖ អ៊ីស្រាអែលអាចនឹងមាន​សង្គ្រាមជាមួយអ៊ីរ៉ង់យ៉ាងឆាប់បំផុត​ នៅ​ថ្ងៃស្អែក

2026/06/30 01:00:04 pm
​UN៖ វិបត្តិស៊ូដង់កាន់តែធ្ងន់ធ្ងរ ខណៈជំងឺអាសន្នរោគរីករាលដាល និងការប៉ះទង្គិចគ្នានៅតែបន្ត
2026/06/30 12:39:07 pm
​សូមអបអរសាទរ!ប្រទេសកម្ពុជា ក៏ទទួលបានចំណាត់ថ្នាក់លេខ១ បន្ថែមទៀត ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក
2026/06/30 12:21:06 pm
​នគរបាលបាញ់ឧស្ម័នបង្ហៀរទឹកភ្នែក ខណៈក្រុមបាតុករសេណេហ្គាល់ប្រឆាំងកំណែទម្រង់រដ្ឋធម្មនុញ្ញ
2026/06/30 12:15:43 pm
​ប្រធានាធិបតីអ៊ីរ៉ង់៖ អ៊ីរ៉ង់នឹងបំពេញកាតព្វកិច្ច ប្រសិនបើអាមេរិកគោរពតាមអនុស្សរណៈនៃការយោគយល់
2026/06/30 12:08:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/30 05:21:12 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/23 05:36:33 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/28 03:40:14 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/29 05:53:01 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am