អន្តរស្ថាប័ន ជំរុញកងកម្លាំង ពង្រឹងការរការរពារគោលដៅអទិភាពមួយចំនួន ពាក់ព័ន្ធនឹងការងារបោះឆ្នោត

2022/04/29 12:39:29 pm        1.1 K

ភ្នំពេញ៖ អន្តរស្ថាប័ន មានក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានជំរុញទៅកងកម្លាំង ត្រូវពង្រឹងការការពារ នូវគោលដៅអទិភាពមួយចំនួន ពាក់ព័ន្ធលើការងារបោះឆ្នោត ខណៈការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២កាន់តែខិតជិតមកដល់ ។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការអន្តរស្ថាប័នស្តីពី កិច្ចការពារ ការពិនិត្យបញ្ជីឈ្មោះការបោះឆ្នោត​ប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ ​ថ្នាក់ក្រោមជាតិ​ ចាប់ពីឆ្នាំ២០២២-២០២៤ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ មានប្រសាសន៍ថា ផែនការអន្តរស្ថាប័ន មានយន្តការ និងរចនាសម្ព័ន្ធសន្តិសុខបោះឆ្នោត ត្រូវចាត់ចែងភ្នាក់ងារសន្តិសុខបោះឆ្នោត ឲ្យការពារមុខសញ្ញា និងគោលដៅសំខាន់ៗ តាមសំណូមពរ​ចាំបាច់របស់ គ.ជ.ប ឬ និងគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់ដាប់ថ្នាក់ ។ ចំពោះមុខសញ្ញា ឬគោលដៅខ្លះ គួរត្រូវបានរៀបចំការពារជារួម ឬប្រយោល ពីព្រោះមិនមាន​លទ្ធផល​ប្រើ​ប្រាស់កម្លាំង ​ដើម្បី​ការពារផ្ទាល់ ចំពោះគ្រប់មុខសញ្ញា​ ឬនៅគោលដៅនីមួយៗបានទេ ។

ឯកឧត្តម បានបន្តថា ​សម្រាប់មុខសញ្ញាការពារជាអទិភាព មានសមាជិក គ.ជ.ប និងមន្ត្រីបោះឆ្នោត​គ្រប់​លំដាប់ថ្នាក់, ក្រុមចុះឈ្មោះបោះឆ្នោត ​និងក្រុមប្រឹក្សាឃុំសង្កាត់ ប្រជាពលរដ្ឋទៅពិនិត្យបញ្ជី​ឈ្មោះ ​និងចុះឈ្មោះបោះឆ្នោត អ្នកបោះឆ្នោត ​និងអង្គបោះឆ្នោត គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត បេក្ខជន និងអ្នកគាំទ្រ ​ពលរដ្ឋមានសិទ្ធិបោះឆ្នោត, អ្នកសង្កេតការណ៍បោះឆ្នោត តំណាង​របស់អង្គការមិនមែនរដ្ឋាភិបាល​ ឬប្រទេសនានា ។

នាយឧត្តមសេនយ៍សន្តិបណ្ឌិត នេត សាវឿន បានបន្ថែមថា ចំពោះគោលដៅការពារអទិភាព មាន​ទីស្ដីការ គ.ជ.ប និងស្នាក់ការ លធ.ខប គធ.ខប និង គឃ.សប, ការិយាល័យពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ការិយាល័យបោះឆ្នោត ​និងរាប់សន្លឹកឆ្នោត ​ទីតាំងបិទផ្សាយបញ្ជីបោះឆ្នោត បញ្ជីទីតាំងការិយាល័យបោះឆ្នោត ​បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ទីតាំងរោងពុម្ពផលិត​សន្លឹកឆ្នោត ​កន្លែងរក្សាទុក ឬការ​ដឹក​ជញ្ជូន​សម្ភារៈ បរិក្ខារ ​និង​សង្ហារឹមបម្រើការងារបោះឆ្នោត ឯកសារបោះឆ្នោត ​សន្លឹកឆ្នោត ​និងកំណត់ហេតុបូកសរុបលទ្ធផលបោះឆ្នោត ពីគោលដៅ​មួយ​ទៅគោលដៅមួយ ​ដែលកំណត់ដោយ គ.ជ.ប ឬគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ទីស្នាក់ការ និងកន្លែងជួបប្រជុំ ឬការឃោសនារបស់គណបក្សនយោបាយ ឬបេក្ខជន ។

អគ្គស្នងការនគរបាលជាតិ បានបន្តទៀថា ជាមួយគ្នានេះ អន្តរស្ថាប័ន ​បានសំណូមពរ ក្រសួង ស្ថាប័ន្ធពាកព័ន្ធ ​និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ​ដែលទទួលខុសត្រូវលើការងារសន្តិសុខ សណ្ដាប់ធ្នាក់​សាធារណៈ និងវិស័យផ្សេងៗទៀត​ ពិសេសយន្តការ ​និងរចនាសម្ព័ន្ធសន្តិសុខ ​បោះឆ្នោតគ្រប់ថ្នាក់ ត្រូវផ្ដល់កិច្ចសហការជាដាច់ខាតដល់ គ.ជ.ប និងគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដើម្បី​រក្សាសន្តិសុខ ​សណ្ដាប់ធ្នាប់សាធារណៈ ​និងសុវត្ថិភាពក្នុងពេលពិនិត្យបញ្ជីឈ្មោះ និង​ចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងសម្រាប់សម័យបោះឆ្នោតនីមួយៗ ឲ្យទទួលបានជោគជ័យ ៕ អត្ថបទ៖បាន សុខរិទ្ធិ


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm