ការស្ទង់មតិរបស់ក្រុមប្រឹក្សាស្រាវជ្រាវវិទ្យាសាស្ត្រមនុស្ស បានបង្ហាញថា ពលរដ្ឋអាហ្វ្រិកខាងត្បូង ៤២% មិនស្វាគមន៍ជនបរទេសទេ ដែលបានកើនឡើងពី មួយភាគបីក្នុងឆ្នាំ ២០២១។

នៅក្នុងការស្ទង់មតិរបស់ ក្រុមហ៊ុន Afrobarometer និយាយថា ពលរដ្ឋអាហ្វ្រិកខាងត្បូង ៧ នាក់ក្នុងចំណោម ១០ នាក់បាននិយាយថា ពួកគេមើលឃើញពីផលប៉ះពាល់សេដ្ឋកិច្ចជុំវិញបញ្ហាជនអន្តោប្រវេសន៍ថាអវិជ្ជមាន ដោយ ៨៥% ដ៏លើសលប់និយាយថា អាជ្ញាធរគួរតែកាត់បន្ថយចំនួនជនភៀសខ្លួន ឬបញ្ឈប់ពួកគេ។

ការស្ទង់មតិរបស់ការិយាល័យស្ថិតិជាតិក្នុងឆ្នាំ ២០២៣ បានបង្ហាញថា មានជនអន្តោប្រវេសន៍ចំនួន ៣,១ លាននាក់នៅអាហ្វ្រិកខាងត្បូង ស្មើនឹងប្រហែល ៤,១% នៃចំនួនប្រជាជន ធ្លាក់ចុះពី ៥,៦% កាលពីមួយទសវត្សរ៍កន្លងទៅ។
នៅប្រទេសនេះ អ្នកដែលត្រូវរងកំហុសគឺជនអន្តោប្រវេសន៍ និងជាពិសេសជនអន្តោប្រវេសន៍អាហ្វ្រិក ព្រោះនៅអាហ្វ្រិកខាងត្បូងគឺជាប្រទេសដែលមានជនអន្តោប្រវេសន៍គ្រប់ពូជសាសន៍ និងមានជនជាតិស្បែកសផងដែរ។