សមត្ថកិច្ចរាជធានីភ្នំពេញកសាង​សំណុំរឿង​បញ្ចូនបុគ្គល K01 ទៅតុលាការពាក់ព័ន្ធករណីហិង្សាលើយុវជនម្នាក់ហើយថតបង្ហោះចែកចាយលើបណ្តាញសង្គម

2026/06/30 01:15:44 pm        632

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃ៣០ ខែមិថុនា ឆ្នាំ២០២៦នេះ បានបញ្ជាឲ្យនគរបាលជំនាញសម្រេចឃាត់ខ្លួនបុគ្គល K01 អនុវត្តទៅតាមផ្លូវច្បាប់ រួចកសាង​សំណុំរឿង​បញ្ចូនទៅតុលាការ​ ករណីបុគ្គលរូបនេះ ប្រើហិង្សាលើយុវជនម្នាក់ហើយថតបង្ហោះចែកចាយលើបណ្តាញសង្គមហ្វេស​ប៊ុកកាលពីពេលថ្មីៗនេះ​។

ការសម្រេចឃាត់ខ្លួននេះ ធ្វើឡើង បន្ទាប់ពីជនសង្ស័យមានឈ្មោះ ឃឿន សុឡា ហៅក្រៅ K01 បានចូលខ្លួនទៅបំភ្លឺនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃខែដដែល ពាក់ព័ន្ធសំណុំរឿងហិង្សាខាងលើ ។

ឧត្តមសេនីយ៍ឯកជួន ណារិន្ទ បញ្ជាក់ថា ៖ ការប្រព្រឹត្តិហិង្សា មិនអាចរលត់ទៅវិញបានតាមរយៈការចេញវីដេអូសុំទោសជាសាធារណៈនោះទេ គឺត្រូវតែអនុវត្តតាមច្បាប់ជាធរមាន ហើយការសម្រេចបែបណាបន្ត គឺទុកជូនស្ថាប័ន្ថអយ្យការ ។

គួររំលឹកថា កាលពីល្ងាចព្រលប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ក្រោយពីបានឃើញឃ្លីបវីដេអូបង្ហោះចែកចាយអំពីការប្រើប្រាស់ហិង្សារបស់បុគ្គល K01 ទៅលើយុវជនម្នាក់រួចមក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានចេញបញ្ជាភ្លាមទៅកាន់លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ ឲ្យចាត់វិធានការបន្ទាន់ បើទោះបីគ្មានបណ្តឹងរបស់ជនរងគ្រោះ ក៏នគរបាលត្រូវដើរតួនាទីជាដើមបណ្តឹងដែរ ៕ លីហេង


 

អត្ថបទដែលទាក់ទង

តំបន់អូរស្មាច់ស្ថិតក្រោមអធិបតេយ្យភាពដាច់ខាតរបស់កម្ពុជា៖ រាល់ទង្វើចូលមកដោយគ្មានការអនុញ្ញាត និងការបង្កើតព័ត៌មានមិនពិតគឺជាការរំលោភច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ
2026/06/30 03:56:40 pm        1
រដូវកាលបាល់ទាត់ពិភពលោក, សម្ដេចតេជោ​អំពាវនាវ​ដល់​អ្នក​បើកបរ​យានយន្ត​គ្រប់​ប្រភេទ​ត្រូវ​ប្រុង​ប្រយ័ត្ន​ពេល​បើកបរ! បើង​ងុយកុំបើកបរនាំគ្រោះថ្នាក់!
2026/06/30 03:39:31 pm        1
សម្តេចធិបតីលើកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត
2026/06/30 03:16:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​តំបន់អូរស្មាច់ស្ថិតក្រោមអធិបតេយ្យភាពដាច់ខាតរបស់កម្ពុជា៖ រាល់ទង្វើចូលមកដោយគ្មានការអនុញ្ញាត និងការបង្កើតព័ត៌មានមិនពិតគឺជាការរំលោភច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ

2026/06/30 03:56:40 pm
​កង​ទ័ព​រំដោះ​ប្រជាជន​ចិន ធ្វើការល្បាតត្រៀមខ្លួនប្រយុទ្ធ នៅជុំវិញតំបន់​ថ្មប៉ប្រះទឹក​
2026/06/30 03:50:58 pm
​អ្នករួច​ជីវិត រិះគន់​ការ​ផ្ដល់​ជំនួយយឺតយ៉ាវ​ ក្រោយ​រញ្ជួយដីដ៏​អាក្រក់​បំផុត​ នៅវ៉េណេស៊ុយអេឡា
2026/06/30 03:47:19 pm
​រដូវកាលបាល់ទាត់ពិភពលោក, សម្ដេចតេជោ​អំពាវនាវ​ដល់​អ្នក​បើកបរ​យានយន្ត​គ្រប់​ប្រភេទ​ត្រូវ​ប្រុង​ប្រយ័ត្ន​ពេល​បើកបរ! បើង​ងុយកុំបើកបរនាំគ្រោះថ្នាក់!
2026/06/30 03:39:31 pm
​អ៊ីរ៉ង់ មានការព្រួយបារម្ភច្រើន ជុំវិញការអនុវត្តអនុស្សរណៈនៃការយោគយល់របស់សហរដ្ឋអាមេរិក
2026/06/30 03:29:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/30 05:21:12 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/23 05:36:33 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/28 03:40:14 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/29 05:53:01 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am