បាល់ទាត់៖ ក្រុមបាល់ទាត់ FC Barcelona នឹងត្រូវលេងក្នុងដីនៅក្រៅកីឡដ្ឋាន Nou Camp នៅរដូវកាល ២០២៣-២០២៤ ដោយសារតែកីឡដ្ឋានធំជាងគេនៅអឺរ៉ុបមួយនេះត្រូវជួសជុលកែលំអ។ ក្លិបដែលមានមូលដ្ឋាននៅទីក្រុង Catalan មួយនេះបានបញ្ជាក់ថា Barcelona នឹងផ្លាស់ការប្រកួតក្នុងទឹកដីរបស់ខ្លួនទៅកីឡដ្ឋាន Lluis Companys Stadium ជាបណ្ដោះអាសន្ន។

កីឡដ្ឋានមួយនេះអាចផ្ទុកទស្សនិកជនបាន ៦ម៉ឺននាក់ដែលធ្លាប់រៀបចំពិធីបិទ និងបើកព្រឹត្តិការណ៍អូឡាំពិកឆ្នាំ ១៩៩២។ គំរោងកែលំអកីឡដ្ឋាន Nou Camp ដែលផ្ទុកទស្សនិកជនបាន ៩៩,០០០នាក់នឹងចាប់ផ្តើមការសាង់សង់កែលំអឡើងវិញចាប់ពីរដូវកាលក្រោយ តែអាចបន្តទទួលការប្រកួតបានគ្រាន់តែកាត់បន្ថយទស្សនិកជនមកត្រឹម ៥០%។ ក្លិបគ្រោងនឹងបញ្ចប់ការសាងសង់កែលំអនេះអំឡុងរដូវកាល ២០២៥-២០២៦។
គំរោងកែលំអនេះកីឡដ្ឋាន Nou Camp នឹងពង្រីកកៅអីអង្គុយទស្សនាពី ៩៩,០០០នាក់ទៅដល់ ១១ម៉ឺននាក់រួមជាមួយនឹងការពង្រីកបន្ថែមហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ដូចជាកីឡដ្ឋានប្រភេទកីឡាផ្សេងទៀតរបស់ក្លិប សារមន្ទី រនិងហាងលក់សម្ភារៈផ្សេងៗ៕
អត្ថបទ៖នាង សុភាវុធ