បណ្តាប្រទេសនៅមជ្ឈិមបូព៌ា ថ្កោលទោសការឈ្លានពានរបស់អ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសស៊ីរី

2026/06/30 10:18:45 pm        59

ការឈ្លានពាន និងការវាយប្រហាររបស់អ៊ីស្រាអែលទៅលើខេត្ត Quneitra និងខេត្ត Deraa ភាគខាងត្បូងប្រទេសស៊ីរី កាលពីថ្ងៃអាទិត្យ បានធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងនៅទូទាំងតំបន់។

នៅប្រទេសទួរគី៖ ក្រសួងការបរទេសទួរគីបាននិយាយថា សកម្មភាពរបស់អ៊ីស្រាអែល បានរំលោភលើបូរណភាពទឹកដី ការឯកភាព និងអធិបតេយ្យភាពរបស់ប្រទេសស៊ីរី ពួកគេបានជាន់ឈ្លីជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាជនស៊ីរី និងធ្វើឱ្យជីវិតជនស៊ីវិលនៅក្នុងតំបន់កាន់តែលំបាក។

ប្រទេសអារ៉ាប៊ីសាអ៊ូឌីត៖ ទីក្រុងរីយ៉ាដ បានច្រានចោលទាំងស្រុងចំពោះការបំភិតបំភ័យជនស៊ីវិលស្លូតត្រង់ដោយកងកម្លាំងអ៊ីស្រាអែល និងការរំលោភច្បាប់និងបទដ្ឋានអន្តរជាតិរបស់ពួកគេ។

ប្រទេសកូវ៉ែត៖ ក្រសួងការបរទេសកូវ៉ែត បានថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែល ដោយនិយាយថា «ការបន្តអនុវត្តទាំងនេះ បង្ហាញពីការធ្វើឱ្យអន្តរាយដល់កិច្ចខិតខំប្រឹងប្រែងក្នុងគោលបំណងរក្សាសន្តិសុខ និងស្ថិរភាព»។

សម្ព័ន្ធអារ៉ាប់៖ អគ្គលេខាធិការ លោក Ahmed Aboul Gheit បានព្រមានថា ការរំលោភបំពានជាបន្តបន្ទាប់ដោយកងកម្លាំងអ៊ីស្រាអែលប្រឈមនឹងហានិភ័យនៃការបញ្ឆេះជម្លោះនៅក្នុងតំបន់ទាំងមូល។

ចំណែកក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) និយាយថា ការវាយប្រហារដោយកងកម្លាំងអ៊ីស្រាអែល ជា «ការរំលោភបំពានជាក់ស្តែង» និងបង្ហាញពី «ការរីកធំជម្លោះដ៏គ្រោះថ្នាក់» ដែលនឹងបង្កើនភាពតានតឹង និងអស្ថិរភាពនៅក្នុងតំបន់ នេះបើតាមការលើកឡើងរបស់អគ្គលេខាធិការ លោក Jasem Mohamed AlBudaiwi នៅក្នុងសេចក្តីថ្លែងការណ៍មួយ។

អត្ថបទដែលទាក់ទង

ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1
លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm        1
ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ

2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm