ភ្នំពេញ៖ ក្នុងរដូវកាលបាល់ទាត់ពិភពលោកឆ្នាំ២០២៦នេះ សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារទៅដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទត្រូវប្រុងប្រយ័ត្នពេលបើកបរ បើមើលបាល់ហើយងងុយសូមកុំបើកបរនាំគ្រោះថ្នាក់។
សម្ដេចតេជោ បានសរសេរថា បាល់មូលពិតមែន! ព្រោះប្រទេសនៅតំបន់អាមេរិកខាងត្បូង និងនៅអាហ្រ្វិកខាងជើងបានបណ្តេញប្រទេសនៅតំបន់អឺរ៉ុបដែលធ្លាប់ខ្លាំងខាងបាល់ទាត់ទៅផ្ទះវិញអស់ពីរក្រុមហើយដែលធ្វើឲ្យអ្នកលេងភ្នាល់បាល់ចាញ់ចង់ឡប់។
ឆ្លៀតក្នុងឱកាសនេះ សម្ដេចតេជោ បានបញ្ជាក់ថា រដូវបាល់ទាត់ពិភពលោកឆ្នាំ២០២៦នេះ មនុស្សធ្វើការពេលព្រឹកមិនសូវសកម្មព្រោះងងុយផងនិងមើលបាល់ទាត់ផង ព្រោះគេទាត់ក្រោយម៉ោង១២យប់រហូតម៉ោង១០ព្រឹក។
សម្ដេចតេជោ បញ្ជាក់ថា សូមបងប្អូនអ្នកបើកយានយន្តគ្រប់ ប្រភេទប្រុងប្រយ័ត្នពេលបើកបរ។ បើងងុយកុំបើកបរនាំគ្រោះថ្នាក់៕
